កិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិក

(VOVworld)-នាព្រឹកថ្ងៃទី២០កក្កដានៅទីក្រុងហាណូយ រដ្ឋសភានីតិកាលទី១៤
សាធារណរដ្ឋសង្គមនិយមវៀតណាមបានបើកកិច្ចប្រជុំលើកទី១ជាផ្លូវការ។ អញ្ជើញ
ចូលរួមក្នុងពិធីបើក មានអគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ប្រធាន
រដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ
បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា មជ្ឈឹមរណសិរ្សមាតុ ភុមិវៀតណាម តំណាងក្រសួង
ស្ថាប័ន អង្គទូតនានារួមទាំងសមាជិកសមាជិកា សភានីតិកាលទី១៤ចំនួន៤៩៤
នាក់។

កិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិក - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤


        ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ប្រ
ធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងការបោះឆ្នោត
 សមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១ នាថ្ងៃទី២២ឧសភាកន្លងទៅ អ្នកបោះឆ្នោតជ្រើសរើស
បានសមាជិក​សមាជិកាសភាចំនួន៤៩៤រូប ដែលជាតំណាងឲ្យផែនមហាសាមគ្គី
តំណាងឲ្យឆន្ទៈនិងបញ្ញាស្មារតីរបស់ប្រជាជន។ នេះជាជ័យជម្នះដ៏ធំធេងមួយរបស់ប្រ ជាជនវៀតណាមនិងឆ្លុះបញ្ជាំងនូវមនសិការនយោបាយនិងការទទួលខុសត្រូវ
 របស់ប្រជាពលរដ្ឋរួមទាំងតួនាទីរបស់ប្រព័ន្ធនយោបាយចំពោះព្រឹត្តិការដ៏ឧត្តង
ឧត្តមនេះ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញលើកមតិថា៖

        “រដ្ឋសភានីតិកាលទី១៤បានចាប់ផ្តើមអាណត្តិថ្មីក្នុងបរិបទដែលបក្សទាំង​មូល
ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងសកម្មអនុវត្តនូវសេចក្តីសម្រេចចិត្ត​នៃ
មហាសន្និបាតលើកទី១២របស់បក្ស។ ទន្ទឹមនឹងការទទួលសមិទ្ធិនៃកិច្ចការ ផ្លាស់ប្តូរថ្មី
រយៈពេល៣០ឆ្នាំកន្លងទៅនាំមកនោះ វៀតណាមក៏កំពុងប្រឈមមុខ​នឹងការលំបាក
សាកល្បងជាច្រើនដែរ។ តាមនោះ ដោយការជឿទុកចិត្តរបស់អ្នក បោះឆ្នោតទូទាំង
ប្រទេសនោះ សមាជិកសមាជិកាទាំង៤៩៤រូប នឹងខិតខំប្រឹងប្រែ​ក្លាយទៅជាកម្លាំង
ពលំនិងកម្លាំងចលករសម្រាប់រដ្ឋសភានីតិកាលទី១៤បំពេញល្អ រាល់ភារកិច្ចដែល
បានប្រជាជនប្រគល់ជូន”។

        បន្ទាប់ពីមតិរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មក អគ្គ
លេខាបក្ស លោក Nguyen Phu Trong ក៏បានអញ្ជើញថ្លែងសន្ទរកថាសំខាន់ ៗនៅ
សម័យបើកកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ