កិច្ចប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣នឹងបានប្រារព្ធនាថ្ងៃទី៣១មិនា

កិច្ចប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣នឹងបានប្រារព្ធនាថ្ងៃទី៣១មិនា - ảnh 1
ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung ថ្លែងមតិបិទកិច្ចប្រជុំលើកទី៤៥គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភានីតិកាលទី១៣


(VOVworld)-នាថ្ងៃទី២៥កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បាន បិទសម័យប្រជុំលើកទី៤៥។​ថ្លែងមតិនៅក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភា វៀត
ណាមលោក Nguyen Sinh Hung បានលើកច្បាស់ថា សម័យប្រជុំលើកទី ៤៥នេះ បាន
ពិនិត្យនិងផ្តល់មតិទៅលើខ្លឹមសាសំខាន់ៗជាច្រើន សំដៅត្រៀមរៀប ចំឲ្យកិច្ចប្រជុំ
លើកទី១១នាពេលខាងមុខ។ ដើម្បីរៀបចំល្អសម្រាប់កិច្ចប្រជុំលើកទី ១១នាដើមខែ
មិនា គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ៤៦សំដៅសម្រេច​ការងារនៅសេសសលនៃកិច្ចប្រជុំនេះ។ លោក Nguyen Sinh Hung បានលើកច្បាស់ថា តាមរយៈការពិភាគ្សា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាបានឯកភាពថាកិច្ចប្រជុំលើក
ទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នឹងបានប្រារព្ធនាថ្ងៃទី២១មិនា។​នៅកិច្ចប្រជុំ
នេះ រដ្ឋសភានឹងផ្តោតការពិភាគ្សាសំខាន់ទៅលើ បញ្ហាជាក់ស្តែងចំនួន៤ដែលក្នុងនោះ
មានបញ្ហាតាក់តែងច្បាប់ ទិសដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​ ឬការងាររៀបចំកម្មាភិបាល
ជាដើម។ លោក Nguyen Sinh Hung ក៏បានស្នើរឲ្យស្ថាប័នមានសមត្ថកិច្ចនានារួម
សហការកសាងរបៀបវារៈជាក់ស្តែង និងសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ