កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងមហោឡារិក
(VOVWORLD) -កិច្ចប្រជុំលើកទី៤ រដ្ឋសភា វៀតណាមនីតិកាលទី១៤បានប្រារពយ៉ាង មហោឡារិកនៅទីក្រុងហាណូយនាថ្ងៃទី២៣ តុលា។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
អញ្ជើញចូលរួមក្នុងពិធីនេះ មាន វត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល ក្នុងនោះ មានអគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong ប្រធាន រដ្ឋ លោក Tran Dai Quang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ ក្នុងរយៈពេល២៦ថ្ងៃធ្វើការ ទន្ទឹម នឹងខ្លឹមសារស្តីពីការតាក់តែងច្បាប់មក អង្គប្រជុំក៏បានប្រមូលផ្តុំពិភាក្សា ពិនិត្យ និងសម្រេចនូវខ្លឹមសារសំខាន់ៗអំពីសេដ្ឋកិច្ចសង្គម រួមចំណែកអនុវត្តប្រកប ដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០១៧និង បណ្តាឆ្នាំបន្តបន្ទាប់។
នៅក្នុងសន្ទរកថាបើកកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រយៈ ពេល៩ខែកន្លងទៅ ប្រទេសជាតិទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ មិន ត្រឹមតែប៉ុណ្ណោះ ឋានៈរបស់វៀតណាមក៏ត្រូវបានលើកកំពស់លើឆាកអន្តរជាតិ ជាពិសេសគឺព្រឹត្តិការណ៍ឆ្នាំ APEC វៀតណាម២០១៧ទៀតផង។
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំនឹងពិនិត្យ អនុម័តលើគម្រោងច្បាប់ចំនួន ៦ ពង្រាងសេចក្តីសម្រេចចិត្តចំនួន១២និងផ្តល់មតិលើគម្រោងច្បាប់ផ្សេងចំនួន៩។ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖
“បណ្តាគម្រោងច្បាប់ដែលបានលើកយកមកពិនិត្យក្នុងកិច្ចប្រជុំគឺរាល់ ឯកសារសំខាន់ដែលបានអ្នកបោះឆ្នោតនិងសង្គមផ្តោតការយកចិត្តទុកដាក់ ពិសេស។ គម្រោងច្បាប់ទាំងអស់បន្តបានកំណត់ជាក់ស្តែងនូវបទបញ្ញត្តិរបស់ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ស្តីពីការពារសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចសារវន្តរបស់ ពលរដ្ឋ ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច កែលំអបរិយាកាសអាជីវកម្ម បង្កើនការ ងារបង្ការប្រឆាំងអំពើពុករលួយ និងកំណែទម្រង់រដ្ឋបាល។ ស្តីពីការងារឃ្លាំ មើល រដ្ឋសភានឹងបន្តអនុវត្តការឃ្លាំមើលកំពូលប្រធានបទ ស្តីពីការអនុវត្ត គោលនយោបាយច្បាប់ កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋដំណាក់កាល២០១១ ២០១៦ និងរបាយការណ៍មួយចំនួនរបស់រដ្ឋាភិបាល ស្តីពីការងារបង្ការប្រឆាំង បទល្មើស រំលោភច្បាប់ និងការងារបង្ករប្រឆាំងអំពើពុករលួយផងដែរ”។
ក៏នៅក្នុងពិធីបើក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែង ចំពោះមុខអង្គប្រជុំអំពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៧ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០១៨ ផងដែរ។
បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាល ទី១៤ នារសៀលថ្ងៃទី២៣តុលា រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Dinh Tien Dung ទទួល ការផ្ទេសិទ្ធិរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានបង្ហាញនូវរបាយការណ៍ ស្តីពី លទ្ធផលអនុវត្តថវិការរដ្ឋឆ្នាំ២០១៧ គំរោងថវិការរដ្ឋ និងវិធានការបែងចែក ថវិការមជ្ឈឹមដល់ឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien ទទួលការផ្ទេសិទ្ធិពីនាយករដ្ឋមន្ត្រី បង្ហាញនូវ របាយការណ៍ស្តីពីគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយ ចំនួននៃច្បាប់កីឡា។ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម លោក Tran Tuan Anh ទទួលការផ្ទេសិទ្ធិរបស់នាយករដ្ឋមន្ត្រី បង្ហាញនូវរបាយការណ៍ស្តីពី គម្រោងច្បាប់ប្រកួតប្រជែង(ធ្វើវិសោធនកម្ម)៕