កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-កម្ពុជា
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែធ្នូ បន្ទាប់ពីពិធីទទួលបដិ
សណ្ឋារកិច្ចនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងអញ្ជើញបំពេញទស្សន កិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។
នាយករដ្ឋមន្ត្រីទាំងពីរអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរជួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VOV) |
នៅក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់; ពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិ បត្តិការសំខាន់ៗរវាងរដ្ឋាភិបាលទាំងពីរ; បង្កើនការតភ្ជាប់និងការផ្លាស់ប្តូររវាងយុវជន និងអ្នកដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ; សម្របសម្រួលគ្នារៀបចំសកម្មភាពជាក់ ស្តែង ដើម្បីអបអរសាទរខួបលើកទី៤៥ នៃជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ - ថ្ងៃទី ៧ មករា ឆ្នាំ ២០២៤) តាមនោះ កម្ពុជានឹងបញ្ជូនថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលទៅវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរ។
អំពីកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯក ភាពបន្តជំរុញវិស័យសសរស្តម្ភសំខាន់ទាំងពីរនេះ ដើម្បីរួមចំណែករក្សាបរិយាកាស សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសនីមួយៗ; ប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុ ញ្ញាតឱ្យកម្លាំងបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។ ភាគីកម្ពុជាបានបញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយ សម្របសម្រួល និងគាំទ្រដល់ការស្វែងរក ជីកយក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកង ទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ អំពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព; ខិតខំប្រឹងប្រែង សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងការថែរក្សាសាមគ្គី ភាព ជំហររួម និងមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះបញ្ហាសន្តិសុខនិងយុទ្ធសាស្ត្រក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត; អះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រជំហររបស់គ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ; បន្តរួមជាមួយប្រទេសសមាជិកអាស៊ាន កសាងសហគមន៍អាស៊ាន; ជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និង មហាអនុតំបន់ទន្លេមេគង្គ ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍; សហការគ្រប់គ្រង និងប្រើ ប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយចីរភាព។ ល។
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការចំនួន៣ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
វៀតណាម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យានិងនវានុវត្តន៍កម្ពុជា; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិ ការរវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាការទូតវៀតណាម និងវិទ្យាស្ថានការទូតនិងទំនាក់ទំនងអន្តរជាតិកម្ពុជា៕