កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-អូស្ត្រាលី

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines និងគណៈប្រតិភូសមាជិកសភាអូស្ត្រាលីបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០សីហា។ 
កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-អូស្ត្រាលី - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man និងប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines ជួបពិភាក្សាការងារ (រូបថត៖ Thong Nhat/TTXVN)

នាយប់ថ្ងៃទី ២៥ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានដំណើរការកិច្ចពិភាក្សា។

ប្រធានរដ្ឋសភាលោក Tran Thanh Man សង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់បណ្តាញ; សម្របសម្រួលបង្កើតកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី ដំណាក់កាល ២០២៤ - ២០២៨; ផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងមូលដ្ឋាននិងសមាគមមិត្តភាពនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាបានស្នើថា អូស្ត្រាលីបន្តរក្សានិងបង្កើនទុនសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ វៀតណាមលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យ semiconductors ការគ្រប់គ្រងសាធារណៈ និងការសាងសង់គោលនយោបាយសាធារណៈ និងម៉ាក្រូហិរញ្ញវត្ថុ។

រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines បានសង្កត់ធ្ងន់ថា អូស្ត្រាលី និងវៀតណាមបានក្លាយជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក ដោយរួមគ្នាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យថ្មី និងអាទិភាពកំពូល។ ប្រធានព្រឹទ្ធសភាអូស្ត្រាលីបានចែករំលែកថា អូស្ត្រាលីប្តេជ្ញាបង្កើនដើមទុន ODA សម្រាប់វៀតណាមដែលមានដើមទុនចំនួន ៩៥,៧ លានដុល្លារអូស្ត្រាលី។

នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងប្រធានព្រឹទ្ធសភា Sue Lines បានសម្តែងនូវជំនឿថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូលើកនេះនឹងរួមចំណែកជាក់ស្តែង និងជំរុញការអនុវត្តខ្លឹមសារនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសកល ដែលគ្រប់ជ្រុងជ្រោយដែលទើបបានដំឡើងនាពេលថ្មីៗនេះ។

អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរបានអះអាងថា នឹងសម្របសម្រួលយ៉ាងសកម្មដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២; រក្សាការពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ