កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២

(VOVWORLD) - ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹង ចូលជាធរមានជាផ្លូវការក្រោយរយៈពេល៦០ថ្ងៃ គិតចាប់ពីពេលដែលមានយ៉ាងហោច ណាស់ប្រទេសសមាជិកអាស៊ានចំនួន៦និងប្រទេសដៃគូចំនួន៣ សម្រេចរួចរាល់ការ អនុម័ត/ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ហើយដាក់ចម្លងតម្កល់ទុកជូនលោកអគ្គ លេខាធិការអាស៊ាន។

កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ - ảnh 1ថ្នាក់ដឹកនាំវៀតណាមចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបាន ប្រទេសសមាជិកអាស៊ានទាំង១០និងប្រទេសដៃគូចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េខាង ត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់ ចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹង ចូលជាធរមានជាផ្លូវការក្រោយរយៈពេល៦០ថ្ងៃ គិតចាប់ពីពេលដែលមានយ៉ាងហោច ណាស់ប្រទេសសមាជិកអាស៊ានចំនួន៦និងប្រទេសដៃគូចំនួន៣ សម្រេចរួចរាល់ការ អនុម័ត/ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ហើយដាក់ចម្លងតម្កល់ទុកជូនលោកអគ្គ លេខាធិការអាស៊ាន។ គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ មានប្រទេសអាស៊ានចំនួន៦ ក្នុងនោះមានវៀតណាមផង និងប្រទេសដៃគូចំនួន៤ បានដាក់ចម្លងតម្កល់ទុកឯកសារ អនុម័ត/ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP របស់ខ្លួនជូនលោកអគ្គលេខាធិការ អាស៊ាន។ ដូច្នេះ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២២។
ការដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន នឹងរួមចំណែកពង្រីកកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីដែលអាស៊ានបានចុះហត្ថលេខាជាមួយប្រទេសដៃគូនីមួយៗ កាលពីមុននេះ។ ដោយមានទ្រង់ទ្រាយអ្នកប្រើប្រាស់ចំនួន២,២ពាន់លាននាក់ ដែល ស្រូបយកប្រមាណ៣០%នៃចំនួនប្រជាជនពិភពលោក និង GDP ប្រមាណ២៦,២ ទ្រីលានដុល្លាអាមេរិក ស្មើនឹងប្រមាណ៣០% GDP សកល ហើយក្លាយទៅជាតំបន់ ពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកបើគិតតាមចំនួនប្រជាជននោះ RCEP ត្រូវ បានរំពឹងទុកថា នឹងជួយបង្កើតទីផ្សារនាំចេញដោយស្ថិរភាព យូរអង្វែងសម្រាប់ ប្រទេសអាស៊ាននិយាយរួមនិងវៀត ណាមនិយាយដោយឡែក រួមចំណែកជំរុញការ អនុវត្តគោលនយោបាយកសាងខឿនផលិតកម្មបម្រើការនាំចេញរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ