កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាចាប់ផ្តើមមានសុពលភាព
|
រដ្ឋក្រោះរបស់អ៊ីស្រាអ៊ែលត្រឡប់មកពីតំបន់ហ្គាហ្សា
(រូបថតៈ AFP/TTXVN) |
(VOVworld)-នាវេលាម៉ោង៨ព្រឹកថ្ងៃទី៥សីហា តាមម៉ោងតំបន់ កិច្ចព្រមព្រៀង
លើបទឈប់បាញ់រយៈពេល៧២ម៉ោង នៅតំបន់ហ្គាហ្សា ដោយប្រទេសអេហ្ស៊ីប
ធ្វើជា អាជ្ញាកណ្តាល ចាប់ផ្តើមមានសុពលភាព។ តាមទីភ្នាក់ងារសាព័ត៌មាន
Reuters និង AFP ថា មុននឹងបទឈប់បាញ់មានសុពលភាពប៉ុន្មាននាទី ចលនា
Hamas នៅតំបន់ហ្គាហ្សាបានបាញ់គ្រាប់រ៉ុក្កែតរយៈឆ្ងាយទៅលើភាគកណ្តាល
របស់អ៊ីស្រាអ៊ែល ហើយចាត់ទុកនេះជាអំពើតបតវិញសម្រាប់រាល់ការសម្លាប់
រង្គាលរបស់អ៊ីស្រាអ៊ែល។ មុននោះ កងទ័ពអាកាសរបស់អ៊ីស្រាអ៊ែលក៏បាន
ដំណើការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ហ្គាហ្សា។ សព្វថ្ងៃមិនទាន់
មានការជូនដំណឹងអំពីចំនួនជន ស្លាប់និងរងរបួសក្នុងរាល់ការវាយប្រហារ
ពោលខាងលើរបស់ភាគីទាំងពីរនៅឡើយ។
ក្នុងព្រឹត្តការណ៍ទាក់ទិន១ទៀត អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានអំពាវនាវឲ្យភាគីទាំងអ៊ីស្រាអ៊ែលនិងចលនា Hamas អត់ធ្មត់ជាអតិបរមា
និងប្រតិបត្តិ តាមកិច្ចព្រមព្រៀងឈប់បាញ់ថ្មី៕