កិច្ចព្រមព្រៀងថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹករវាងអាមេរិកនិងជប៉ុន
(VOVworld)-កម្លាំងកងទ័ពជើងទឹកអាមេរិកនិងជប៉ុនទើបនឹងសម្រេចបានកិច្ច
ព្រមព្រៀង សំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី តាមនោះ បណ្តា នាវារបស់ កងទ័ពជើងទឹកនៃប្រទេសទាំងពីរអាចផ្គត់ផ្គង់សំភារៈចាំបាច់និងអាហារ សម្រាប់
គ្នាទៅវិញទៅមក។ថ្លែងមតិជាមួយមជ្ឈដ្ឋានសាព័ត៌មាននាថ្ងៃទី២៤ វិច្ឆិកាមេបញ្ជា
កងនាវាលេខ៧ នៃកងទ័ពជើងទឹកអាមេរិក ឧត្តមនារីទោ Joseph Aucoin បានឲ្យ
ដឹងថានៅក្នុងការធ្វើសមយុទ្ធនាសប្តាហ៍មុននៅ តំបន់សមុទ្រជប៉ុនភាគខាងត្បូង ឧទ្ធម្ភាគចក្រអាមេរិកបាន បញ្ចូនអាហារ និងសំភារៈចាំបាច់ចូលទៅនាវាចម្បាំង
មួយរបស់ជប៉ុន។ កិច្ចព្រព្រៀងចែករំលែកសំភារៈចាំបាច់ដែលកងទ័ពអាមេរិកនិង
ជប៉ុនទទួល បានក្នុងកាលៈទេសៈដែលកងទ័ពនៃប្រទេសទាំងពីរកំពុងបង្កើនទំនាក់
ទំនងផងដែរ៕