កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ - ảnh 1
កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (VOV)

        Vovworld-កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងឡាវដែលទើប​នឹង​
បានចុះហត្ថលេខានាថ្ងៃទី៣មិនានៅទីក្រុងវៀងច័ន្ទ។​ ឆ្លើយសម្ភាសអ្នកយក
​ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវក្នុងឱកាសព្រឹត្តិការណ៍នេះ
រដ្ឋមន្ត្រី​ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យ​ដឹង
ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងវៀតណាមនិងឡាវនឹងបង្កើតភាពងាយ​ស្រួល
សំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

        “ភាគីទាំងពីរបានលៃទុកសំរាប់គ្នាអាទិភាពដ៏ធំធេងអំពីបរិមាណប្រភេទ​ទំនិញ
ដែលទទួលពន្ធអាទិភាព សំណុំបែបបទងាយស្រួល។ ក្នុងកិច្ចព្រមព្រៀង​ក៏​​បាន
​លើកច្បាស់ថា​ទន្ទឹមនឹងបញ្ហាអភិវឌ្ឍន៍ពាណិជ្ជកម្មនោះ ភាគីទាំងពីរបាន​លើកទឹក
ចិត្តអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្រាវជ្រាវស្វែងរកឱកាស​វិនិយោគក្នុង
វិស័យឧស្សាហកម្មសេវ៉ាកម្មដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនផលិតផល
ទំនិញ។”

        ក៏តាមរដ្ឋមន្ត្រី Vu Huy Hoang ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមាន​ឥទ្ធិពល​សកម្ម
​ដល់ប្រទេសទាំងពីរក្នុងកាលៈទេសៈសហគមន៍សេដ្ឋកិច្ច​អាស៊ាន​ជិតនឹងបានបង្កើត។

        “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីសំដៅលើកកំពស់លទ្ធភាព​ធ្វើ​ពាណិជ្ជកម្ម
នៃប្រទេសទាំងពីរ លើកកំពស់គុណភាពផលិតផលទំនិញសេវ៉ាកម្ម លើកកំពស់
សមទ្ធភាពប្រកួតប្រជែងនៃប្រទេសទាំងពីរ។​ តាមរយៈនោះ​សមាហរណកម្មលឿន
ជាងឆ្លើយតបនឹងគោលដៅដែលភាគីទាំងពីរមានបំណងក៏ដូចជាបង្រួញគំលាត
អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសសមាជិកអាស៊ានានា ទន្ទឹមនឹងនោះបំរើឲ្យគោលដៅ
រួមដែលថ្នាក់ដឹកនាំអាស៊ានដាក់ចេញខណៈ​បង្កើតសហគមន៍សេដ្ឋកិច្ចរួម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ