កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ៖ “វៀតណាម៖ឱកាសវិនិយោគ ធ្វើអាជីវកម្មក្រោយជំងឺឆ្លង Covid-19”
(VOVWORLD) - ចូលរួមព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀត ណាមលោក Bui Thanh Son បានឲ្យដឹងថាវៀតណាមកំពុងឈានចូល ដំណាក់កាលនៃការអនុវត្ត “គោលដៅដើរទន្ទឹមគ្នាទាំងពីរ” ដែលបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លងផង ហើយខិតខំប្រឹងប្រែងស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ទៀតផង។
អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ។ |
កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “វៀតណាម៖ឱកាសវិនិ យោគ ធ្វើអាជីវកម្មក្រោយជំងឺឆ្លង Covid-19” ដែលបានរៀបចំឡើង ដោយ ក្រសួងការបរទេសវៀតណាម ស្ថានទូតវៀតណាមប្រចាំអង់គ្លេសសហការ ជាមួយអង្គការ Asia House (អង់គ្លេស) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ឧសភា។
ចូលរួមព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀត ណាមលោក Bui Thanh Son បានឲ្យដឹងថាវៀតណាមកំពុងឈានចូល ដំណាក់កាលនៃការអនុវត្ត “គោលដៅដើរទន្ទឹមគ្នាទាំងពីរ” ដែលបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លងផង ហើយខិតខំប្រឹងប្រែងស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ទៀតផង។ លោកអនុរដ្ឋមន្រ្តីបានអះអាងថា វៀតណាមជានិច្ចកាល ស្វាគមន៍សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអង់គ្លេសមកវិនិ យោគ និងធ្វើអាជីវកម្មនៅវៀតណាម។
ចំណែកឯខ្លួនវិញ តំណាងសហគ្រាសនានារបស់អង់គ្លេសបាន យកចិត្តទុកដាក់ដល់បញ្ហាមួយចំនួនដូចជា៖ បរិយាកាសវិនិយោគ អាជីវកម្ម នៅវៀតណាម ឱកាសសម្រាប់សហគ្រាសអង់គ្លេស គោលនយោបាយ លើកទឹកចិត្តពាណិជ្ជកម្ម-វិនិយោគក្រោយ Covid-19 របស់វៀតណាម ក៏ដូច ជាវឌ្ឍនភាពរបស់វៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីនានាដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (EVFTA) ផងដែរ៕