កិច្ចសន្ទនានយោបាយ-សន្តិសុខ-ការពារជាតិវៀតណាម-អាមេរិកលើកទី១៣
(VOVWORLD) - កាលពីថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Ha Kim Ngoc និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកគ្រប់គ្រង អាវុធនិងសន្តិសុខអន្តរជាតិ លោកស្រី Bonnie Jenkins បានធ្វើជាសហប្រធានកិច្ច សន្ទនានយោបាយ - សន្តិសុខ - ការពារជាតិវៀតណាម-អាមេរិកលើកទី ១៣។
ទិដ្ឋភាពនៃកិច្ចសន្ទនានយោបាយ-សន្តិសុខ-ការពារជាតិវៀតណាម-អាមេរិកលើកទី១៣។ (រូបថត៖ baoquocte.vn) |
នេះជាកិច្ចសន្ទនានយោបាយ - សន្តិសុខ - ការពារជាតិលើកដំបូងដែលបានធ្វើឡើងបន្ទាប់ ពីវៀតណាមនិងអាមេរិកបានលើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែកញ្ញាឆ្នាំមុន។ នៅក្នុងកិច្ចសន្ទនានេះ អនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Ha Kim Ngoc បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូយុទ្ធសាស្ត្រយ៉ាងសំខាន់ ហើយស្វាគមន៍ចំពោះការសន្យារបស់សហរដ្ឋអាមេរិកក្នុង ការគាំទ្រប្រទេសវៀតណាមរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការសម្របសម្រួល ដើម្បីនាំក្របខ័ណ្ឌភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងស្ថិរភាព។
លោកស្រីអនុរដ្ឋមន្ត្រី Bonnie Jenkins បានអះអាងថា អាមេរិកសន្យាបន្តផ្ដល់ធនធានដើម្បីសហប្រតិបត្តិការ និងជួយគាំទ្រវៀតណាមក្នុងការជំនះពុះពារលើផល វិបាកនៃសង្គ្រាម ការសម្អាតសារធាតុឌីអុកស៊ីត ការបោសសម្អាតគ្រាប់បែកមីន ជួយ ឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល
ពណ៌លឿងទុំ និងការស្វែងរក ប្រមូលផ្តុំ កំណត់ អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាមផងដែរ។ លោកស្រីអនុរដ្ឋមន្ត្រីបានឲ្យ ដឹងថា អាមេរិកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាមួយវៀតណាម អនុលោមតាមក្របខណ្ឌ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែល ត្រូវបានបង្កើត ស្របតាមតម្រូវការរបស់វៀតណាម ក្នុងនោះមានកិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាល ពេទ្យយោធា ការរក្សាសន្តិភាព ការប្រយុទ្ធប្រឆាំងភេរវកម្ម បទល្មើសតាមអ៊ីនធឺណិត និងបទល្មើសបច្ចេកវិទ្យាខ្ពស់ ជាដើម។
អំពីស្ថានភាពនៅសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកសារៈសំខាន់នៃ ការរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅសមុទ្រ ការជំរុញសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ប្រកាន់ខ្ជាប់នូវគោលការណ៍មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)៕