កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយអភិបាលខេត្ត និងសហគ្រាសឆ្នើមខេត្ត Gunma

(VOVWORLD) - នាល្ងាចថ្ងៃទី ១៥ ខែធ្នូ នៅខេត្ត Gunma បានប្រព្រឹត្តិទៅ កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយអភិបាលខេត្ត និងសហគ្រាសឆ្នើមខេត្ត Gunma។
កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយអភិបាលខេត្ត និងសហគ្រាសឆ្នើមខេត្ត Gunma  - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh  (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះរដ្ឋអំណាចខេត្តដែលតែងតែជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាមលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា នាពេលខាងមុខ សហគ្រាសក្នុងខេត្តនឹងបន្តជួយឧបត្ថម្ភ និងរួមដំណើរជាមួយរដ្ឋាភិបាល និងសហគ្រាសវៀតណាម ពង្រីកសកម្មភាពសហប្រតិបត្តិការវិនិយោគលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង សក្ដានុពលជាច្រើន ។ទន្ទឹមនឹងនោះស្វែងយល់ពីវិស័យសហប្រតិបត្តិការថ្មី។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហគ្រាសនៅខេត្ត Gunma ស្រាវជ្រាវនិងពង្រីកកិច្ចសហប្រតិបត្តិការ និងសកម្មភាពវិនិយោគនៅវៀតណាមលើវិស័យដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត; គ្រឿងអេឡិចត្រូនិច រថយន្តអគ្គិសនី ផលិតផល semiconductors ថាមពលថ្មី (អ៊ីដ្រូសែន) ថាមពលកកើតឡើងវិញ; ជីវបច្ចេកវិទ្យា ការថែទាំសុខភាព។ នាយករដ្ឋមន្ត្រីក៏បានអះអាងថារដ្ឋអំណាចខេត្ត Gunma បន្តរួមដំណើរ និងជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ឧស្សាហកម្ម និងវិស័យដែលកំពុងរីកចម្រើន។

លោកបានអះអាងថា រដ្ឋាអំណាចនិងសហគ្រាសរបស់ខេត្ត Gunma នឹងជាកត្តាសំខាន់ រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពវៀតណាមនិងជប៉ុនកាន់តែស៊ីជម្រៅ។ រដ្ឋាភិបាល វៀតណាម សន្យាជានិច្ចកាលផ្ទៀងស្តាប់ រួមដំណើរ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគិនជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ