កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវដើម្បីបង្កើនសុវត្ថិភាពចរាចរសម្រាប់វៀតណាម

(VOVWORLD) -សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវដើម្បីបង្កើនសុវត្ថិភាពចរាចរសម្រាប់វៀតណាម” បានបើកនាព្រឹកថ្ងៃទី១៩ ខែមេសា នៅទីក្រុងហាណូយ។ 

សិក្ខាសាលានេះបានរៀបចំឡើងសំដៅចាប់ផ្តើមបើកឲ្យដំណើរការបណ្តាញសហប្រតិបត្តិការឆ្នើម(NoE) ស្តីពីការស្រាវជ្រាវដើម្បីបង្កើនសុវត្ថិ ភាពចរាចរសម្រាប់វៀតណាមដោយមានការចូលរួមរបស់មហាវិទ្យាល័យ អង្គការអន្តរជាតិមួយចំនួន (ជាពិសេសគឺមហាវិទ្យាល័យ Hasseet នៃព្រះរាជាណាចក្រប៊ែលហ្សិក) មហាវិទ្យាល័យនាននៅវៀតណាម ស្ថាប័នគ្រប់គ្រងរដ្ឋនិងអង្គការ សហគ្រាសទាក់ទិននានា។ លទ្ធផលទទួលបានពីកិច្ច សហប្រតិបត្តិការនេះ នឹងរួមចំណែក កសាងគោលនយោបាយនិងកម្មវិធីសកម្មភាពសុវត្ថិភាពចរាចរថ្នាក់ជាតិនិងតំបន់សម្រាប់វៀតណាម ឈរលើ មូលដ្ឋាននៃបទពិសោធន៍របស់ព្រះរាជាណាចក្របែលហ្សិក និងគម្រោងការនានានៃភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ