កាណាដាធ្វើការស៊ើបអង្កេតលើក្រុមហ៊ុនច្នៃប្រឌិត ChatGPT

(VOVWORLD) - ការិយាល័យកិច្ចការឯកជននៃប្រទេសកាណាដា (OPCC) នាថ្ងៃទី ៤ ខែមេសា បានសម្រេចចិត្តបើកការស៊ើបអង្កេតលើក្រុមហ៊ុន OpenAI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាអង្គភាពនៅពីក្រោយ ChatGPT ដែលជា chatbot មួយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិភពលោក។
កាណាដាធ្វើការស៊ើបអង្កេតលើក្រុមហ៊ុនច្នៃប្រឌិត ChatGPT - ảnh 1រូបតំណាង ChatGPT របស់ក្រុមហ៊ុន OpenAl ។ (រូបថត៖ AFP/TTXVN)

ការស៊ើបអង្កេតត្រូវបានអនុវត្តបន្ទាប់ពី OPCC បានទទួលពាក្យបណ្តឹងអំពីការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មានផ្ទាល់ខ្លួនដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់។  កាយវិការនេះរបស់ស្ថាប័នគ្រប់គ្រងកាណាដាកើតឡើងចំពេលដែលអ្នកជំនាញជាច្រើនបានអំពាវនាវឱ្យបង្កើនការត្រួតពិនិត្យលើបច្ចេកវិទ្យាផ្គត់ផ្គង់ដោយ AI។

នៅប្រទេសអាឡឺម៉ង់ ស្នងការសហព័ន្ធអាល្លឺម៉ង់សម្រាប់ការការពារទិន្នន័យ Ulrich Kelber បានឲ្យដឹងកាលពីថ្ងៃទី ៣ ខែមេសាថា អាល្លឺម៉ង់អាចដើរតាម អ៊ីតាលីក្នុងការទប់ស្កាត់សកម្មភាព chatbot របស់ ChatGPT នៅក្នុងប្រទេសខ្លួន ចំពេលមានការព្រួយបារម្ភអំពីអសន្តិសុខទិន្នន័យ។ មុននោះ នៅថ្ងៃទី ៣១ ខែមីនា ស្ថាប័នការពារទិន្នន័យអ៊ីតាលីបានបិទជាបណ្តោះអាសន្ននូវសកម្មភាព chatbot របស់ ChatGPT នៅក្នុងប្រទេស និងបើកការស៊ើបអង្កេតលើហានិភ័យនៃកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដែលរំលោភលើភាពឯកជន។

សូមគូសបញ្ជាក់ថា ChatGPT បានបង្កើត  “ការច្រាស់ច្រាលបច្ចេកវិទ្យា" បន្ទាប់ពីត្រូវបានដាក់ឱ្យដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ របាយការណ៍របស់ធនាគារវិនិយោគពហុជាតិ UBS បង្ហាញថា គិតត្រឹមខែមករាឆ្នាំនេះ ChatGPT មានអ្នកប្រើប្រាស់ជាប្រចាំ ប្រហែល ១០០ លាននាក់ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីដែលរីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ