កាណាដាសង្កត់ធ្ងន់លើសារៈសំខាន់​យុទ្ធសាស្ត្រ​នៃទំនាក់ទំនង​ជាមួយ​អាស៊ាន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសកាណាដាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងអូតាវ៉ាក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតសម្រាប់ទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ាន ដើម្បីទទួលឲ្យបានវឌ្ឍនភាពថែមទៀតនារយៈពេលខាងមុខ។
កាណាដាសង្កត់ធ្ងន់លើសារៈសំខាន់​យុទ្ធសាស្ត្រ​នៃទំនាក់ទំនង​ជាមួយ​អាស៊ាន - ảnh 1រដ្ឋមន្ត្រីការបរទេសកាណាដាលោក Marc Garneau (រូបថត៖ ctvnews.ca)

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៥ ខែសីហា រដ្ឋមន្ត្រីការបរទេសកាណាដាលោក Marc Garneau បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងកាណាដានិងអាស៊ាន ដោយផ្អែកលើទំនាក់ទំនងភាពជាដៃគូយូរអង្វែង ដើម្បីផលប្រយោជន៍រួម ព្រមទាំងលើកឡើងពីឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមមាន នយោបាយនិងសន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាពិសេសគឺលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា-អាស៊ាន រដ្ឋមន្ត្រីការបរទេសលោក Marc Garneau បានអះអាងសារជាថ្មីថា កាណាដានឹងបន្តជំរុញតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព និងវិបុលភាព ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំងអស់ដោយសង្កត់ធ្ងន់លើការគាំទ្រយ៉ាងពេញទំហឹងរបស់កាណាដាចំពោះការព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន ស្ដីពីការស្វែងរកដំណោះស្រាយរយៈពេលវែងសម្រាប់វិបត្តិនៅ មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសកាណាដាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងអូតាវ៉ាក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតសម្រាប់ទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ាន ដើម្បីទទួលឲ្យបានវឌ្ឍនភាពថែមទៀតនារយៈពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ