កាណាដាស្វែងរកទំនាក់ទំនងកិច្ចសហប្រតិបត្តិការខ្លាំងក្លាជាមួយឥណ្ឌា

(VOVworld)-នាថ្ងៃទី៤វិច្ឆិកា នាយករដ្ឋមន្រ្តីកាណាដា Stephen Harpe បានមកដល់
ទីក្រុង Agra ចាប់ផ្តើមដំណើរទស្សនកិច្ចឥណ្ឌារយៈពេល៦ថ្ងៃ សំដៅជម្រុញទំនាក់
ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ និងបរមាណូស៊ីវិល។​តាមគំរោង នាយករដ្ឋ មន្រ្តី Harpe នឹងមានការជួប
សន្ទនាជាមួយសមភាគីឥណ្ឌា Manmohan Singh និងពិភាគ្សាអំពីរាល់វិធានការ
បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសគឺអនុវត្តន៌កិច្ចព្រមព្រៀង
បរមាណូស៊ីវិលដែលបានចុះហត្ថលេខានាឆ្នាំ ២០១០។ ក្នុងបទថ្លែងមតិសំខាន់នៅ
សិក្ខាសាលា “កាណាដាក្នុងទស្សវត្សប៉ា ស៊ីហ្វិក” រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដា Jim
Flaherty បានសង្ក់តថា ការបើកទូលាយ​ពាណិជ្ជកម្មជាមួយអាស៊ីជាអាទិភាពរបស់
កាណាដា។ ពិសេស ទីផ្សានានានៅ តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបង្កើនល្បឿនយ៉ាង
ឆាប់រហ័ស និងបណ្តាអង្គភាពអាជីវកម្មកាណាដាអាចជម្រុញពាណិជ្ជកម្មជាមួយ
តំបន់នេះតាមរយៈបណ្តាកិច្ចព្រមព្រៀងជម្រុញពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ