កាណាដាស្វែងរកវិធានការកែលំអរទំនាក់ទំនងជាមួយរុស្ស៊ី

កាណាដាស្វែងរកវិធានការកែលំអរទំនាក់ទំនងជាមួយរុស្ស៊ី - ảnh 1
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau (រូបថត៖FP/TTXVN)

(VOVworld) - កាណាដាកំពុងមានបម្រែបម្រួលដ៏សកម្មជាមួយរុស្ស៊ី ដែលត្រូវ
បានចាត់ទុកថា មានអត្ថន័យក្នុងកាលៈទេសៈ ប្រទេសអាមេរិកមានប្រធានាធិបតី
ថ្មី ដែលទង្វើនេះបង្កឲ្យឃើញលទ្ធភាពធ្វើប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-អាមេរិកដែល
មានភាពតានតឹងនាពេលកន្លងមក។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន
នា ថ្ងៃទី១៤ វិច្ឆិកា នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានសំដែងក្ដី
សង្ឃឹមអំពីកិច្ចចរចារដោយឈរលើស្មារតីស្ថាបនា សហប្រតិបតិ្តការជាមួយរុស្ស៊ី ទាក់
ទិនដល់បញ្ហាប៉ូលខាងជើងនិងប្រឆាំងភេរវកម្ម។នាចុងសប្ដាហ៍មុន រដ្ឋមន្រ្តីការ
បរទេសកាណាដាលោក Stephane Dion ក៏បានឲ្យដឹងថា Ottawa ត្រៀមជាស្រេច
បង្កើតកាណាល់ទាក់ទងជាមួយម៉ូស្គូដើម្បីដោះស្រាយបញ្ហាដែលភាគីទាំងពីរយក
ចិត្តទុកដាក់ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ