កំណត់ក្រុមដំណោះស្រាយយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ដោយនិរន្តរភាព

(VOVWORLD) - នារសៀលថ្ងៃទី៥ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រសួង ស្ថាប័នមួយចំនួន អំពីការរៀបចំសន្និសីទផ្ទេរប្ដូររូបសណ្ឋានអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្ដទន្លេ Cuu Long បន្ស៉ាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ។
កំណត់ក្រុមដំណោះស្រាយយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ដោយនិរន្តរភាព - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VGP)

(VOVworld) - នារសៀលថ្ងៃទី៥ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រសួង ស្ថាប័នមួយចំនួន អំពីការរៀបចំសន្និសីទផ្ទេរប្ដូររូបសណ្ឋានអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្ដទន្លេ Cuu Long បន្ស៉ាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីលើកច្បាស់ថា នេះជាសន្និសីទសំខាន់ដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះការផ្ទេរប្ដូររូបសណ្ឋានអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងស្ថានភាពបម្រែបម្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យក្រសួង ស្ថាប័នទាក់ទិនទាំងអស់ចាំបាច់ត្រូវត្រៀមរៀបចំឲ្យល្អដើម្បីលើកកំពស់ប្រសិទ្ធភាពនៃសន្និសីទ។

ក្រោមការជះឥទ្ធិពលយ៉ាងខ្លាំងក្លានៃបម្រែបម្រួលអាកាសធាតុនិងការកើនឡើងនៃនាវទឹកសមុទ្រនោះ សន្និសីទជាឱកាសសំខាន់ដើម្បីកំណត់ក្រុមដំណោះស្រាយយុទ្ធសាស្ត្រស្ដីពីការផ្ទេរប្ដូររូបសណ្ឋានអភិវឌ្ឍន៍តំបន់ដីសណ្ដ Cuu Long ដោយនិរន្តរភាព ទស្សនៈវិស័យដល់ឆ្នាំ២១០០។ សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ទី២៧ កញ្ញា នៅទីក្រុង Can Tho ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដោយមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ ក្នុងនោះមានអ្នកជំនាញការជាតិនិងអន្តរជាតិ តំណាងអង្គការ ដៃគូ និងសហគ្រាសដែលយកចិត្តទុកដាក់ដល់ការវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ