“កត្តញ្ញូតាធម៌” ផ្សព្វផ្សាយសារដ៏មានអត្ថន័យនៃរដូវកាល Vu Lan

(VOVWORLD) - នាយប់ថ្ងៃទី ១៥ សីហា នៅវិមានវប្បធម៌ពលកម្មមិត្តភាពវៀតណាម-សូវៀត ទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “កត្តញ្ញូតាធម៌ឆ្នាំ ២០២៤”។ កម្មវិធីត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការដឹងគុណរបស់កូនចំពោះឪពុកម្តាយ រួមចំណែកថែរក្សាតម្លៃមនុស្សធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម។

“កត្តញ្ញូតាធម៌” ផ្សព្វផ្សាយសារដ៏មានអត្ថន័យនៃរដូវកាល Vu Lan - ảnh 1កម្មវិធីនេះរៀបចំឡើងដើម្បីបង្ហាញពីការដឹងគុណរបស់កូនៗ ចំពោះឪពុកម្តាយ (រូបភាព៖ គណៈកម្មាធិការរៀបចំ)

ក្នុងកម្មវិធី គណៈកម្មាធិការរៀបចំនិងម្ចាស់ឧបត្ថម្ភបានប្រគល់អំណោយ និងអាហារូបករណ៍ចំនួន ៣០ រង្វាន់ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ប៉ុន្តែបានខិតខំក្លាយជាគំរូរបស់កុមារកតញ្ញូនៅទីក្រុងហាណូយក្នុងឆ្នាំ ២០២៤។ ជាពិសេស កម្មវិធីនេះក៏រួមបញ្ចូលការប្រាស្រ័យទាក់ទងជាមួយអ្នកតំណាងរបស់ Team Lee ដែលជាក្រុមយុវជនដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីស្តាររូបភាពនៃយុទ្ធជនពលីរាប់រយសន្លឹកដោយឥតគិតថ្លៃនិងយុវជនមួយក្រុមជាមួយគម្រោង “ហាណូយ រួមដៃគ្នា” នាំយកទីជម្រក សូន្យដុង ដល់ជនអនាថានៅទីក្រុងហាណូយ ដោយហេតុនោះបានផ្សព្វផ្សាយ និងដាស់ស្មារតី និងទំនួលខុសត្រូវរបស់យុវជនចំពោះសង្គម។

តាមរយៈសកម្មភាព និងការបង្ហាញពី “កត្តញ្ញូតាធម៌” ឆ្នាំនេះ គណៈកម្មាធិការរៀបចំសង្ឃឹមថានឹងបង្ហាញសារមនុស្សធម៌តាមរយៈសិល្បៈ ដាស់អារម្មណ៍ចង់បានសន្តិភាព សេចក្តីស្រឡាញ់ និងការគោរពចំពោះអ្នកបានផ្តល់កំណើត។ ជាពិសេស គោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលី និងមាតាវីរជនវៀតណាម ខណៈរំលឹកដល់យុវជនជំនាន់ក្រោយអំពីការដឹងគុណ និងការទទួលខុសត្រូវក្នុងដំណើរឆ្ពោះទៅរកភាពពេញវ័យ។ អ្នកកាសែត Nguyen Manh Hung និពន្ធនាយកនៃកាសែត “យុវវ័យរដ្ឋធានី” ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីបានឲ្យដឹងថា៖ “នាឱកាសរដូវកាល Vu Lan ឆ្នាំនេះគឺជាឱកាសមួយដើម្បីសម្តែងការដឹងគុណ ជាពិសេសចំពោះឪពុកម្តាយ។ ដំណើរឆ្ពោះទៅភូមិភាគកណ្តាលរបស់យើងមានគោលបំណងផ្តល់អំណោយដ៏មានអត្ថន័យដល់អ្នកម្តាយ និងកុមារវៀតណាមនៅក្នុងតំបន់ជួបការលំបាក ព្រមទាំងគ្រួសារគោលនយោបាយ។ យើងចង់ផ្លាស់ប្តូរ និងធ្វើឱ្យមាតិកាកម្មវិធីឡើងវិញ ដើម្បីបញ្ជូនសារទៅកាន់ទស្សនិកជនទូទាំងប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ