កាត់បន្ថយការខូចខាតទ្រព្យសម្បត្តិដោយសារខ្យល់ព្យុះទីហ្វុង Talim

(VOVWORLD) -កិច្ចប្រជុំតាមប្រព័ន្ធអនឡាញតភ្ជាប់ពីទីក្រុងហាណូយ ដើម្បីឆ្លើយតបទៅនឹងព្យុះទីហ្វុង Talim បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៧ កក្កដា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ប្រធានគណៈកម្មាធិការជាតិ ដឹកនាំការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងជាប្រធានគណៈកម្មាធិការជាតិឆ្លើយតប ឧប្បត្តិហេតុ ស្វែងរកនិងជួយសង្គ្រោះ។

កាត់បន្ថយការខូចខាតទ្រព្យសម្បត្តិដោយសារខ្យល់ព្យុះទីហ្វុង Talim - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់ថា ត្រូវប្តេជ្ញាចិត្ត  កាត់បន្ថយការខូចខាតទាំងមនុស្សនិងទ្រព្យសម្បត្តិ (រូបថត៖ Trung Quan/nongnghiep.vn)

ព័ត៌មានក្នុងអង្គប្រជុំបានបង្ហាញថា តាមការព្យាករណ៍នៅពេលល្ងាច និងយប់ស្អែក (១៨ កក្កដា) ព្យុះទីហ្វុង Talim នឹងចូលដីគោកនៃប្រទេសវៀតណាម ហើយនេះជាព្យុះដ៏ខ្លាំងក្នុងរយៈពេល៥ឆ្នាំកន្លងមក ដូច្នេះសកម្មភាពឆ្លើយតបជាមួយព្យុះដែលត្រូវបញ្ចប់នៅព្រឹកថ្ងៃ ១៧ កក្កដានេះ។ ដើម្បីឆ្លើយតបនឹងព្យុះ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ថ្ងៃ ១៧ នេះ បណ្តាខេត្ត ពី ខេត្ត Quang Ninh ដល់ខេត្ត Nam Dinh នឹងអនុវត្តការហាមប្រាមលើសមុទ្រ ចំណែកទីក្រុង Hai Phong នឹងហាមទៅនេសាទសមុទ្រនៅម៉ោង ៩ យប់នេះ។ អញ្ជើញដឹកនាំកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារទូរលេខរបស់នាយករដ្ឋមន្ត្រីស្តីពីការឆ្លើយតបនឹងព្យុះទីហ្វុង Talim៖

“មិនត្រូវធ្វេសប្រហែសនិងបរានុម៍តទាល់តែសោះ   ត្រូវមានភាពបត់បែន និងសម្របសម្រួលយ៉ាងសកម្មក្នុងការឆ្លើយតបនឹងព្យុះ និងមានផែនការជាក់ស្តែងសម្រាប់កាលៈទេសៈនីមួយៗ។ ជាមួយគ្នានោះ ពត៌មានព្យាករណ៍ត្រូវទាន់ពេលវេលា បម្រើដល់ការងារបញ្ជាណែនាំ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋសម្រាប់ទប់ស្កាត់ដោយម្ចាស់ការ។ គោលដៅគឺដើម្បីបញ្ចៀសការបាត់បង់អាយុជីវិត និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ និងរបស់ប្រជាជន”។

តាមការព្យាករណ៍ ខ្យល់ព្យុះនឹងបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅក្នុងខេត្តនៅតំបន់ភ្នំភាគខាងជើង។ អាស្រ័យហេតុនេះ មូលដ្ឋាននៅតំបន់ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ   គួរពិនិត្យមើលយ៉ាងសកម្ម និងជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ