ក្តីសង្ឃឹមសម្រាប់កិច្ចប្រជុំកំពូល​ស្តីពីការប្រែប្រួល​អាកាសធាតុ​របស់អង្គការ​សហប្រជាជាតិ

(VOVWORLD) - នៅថ្ងៃទី ៦ ខែវិច្ឆិកា) COP 27 - កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២២ - បាន បើកនៅទីក្រុង Sharm El Sheikh ប្រទេស អេហ្ស៊ីប។ នេះគឺជាសន្និសីទដ៏សំខាន់បំផុតនៅលើពិភពលោកស្តីពីអាកាសធាតុ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ដោយមានការចូលរួមពីប្រទេសចំនួន១៩៥។ 

សន្និសីទនេះនឹងពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ ក៏ដូជជាឥទ្ធិពលទៅលើគ្រប់វិស័យ៖ កសិកម្ម ឧស្សាហកម្ម និងផ្សេងៗទៀត។ សន្និសីទនេះត្រូវបានរំពឹងថា នឹងបង្កើតយថាទស្សន៍ក្នុងការកៀងគរសហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាពរួមគ្នាដើម្បីប្រែក្លាយការសន្យាឱ្យក្លាយជាសកម្មភាពជាក់ស្តែង  និងសម្រេចបានការឯកភាពគ្នាក្នុងការឈ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះរាំងស្ងួត វាលខ្សាច់ ទឹកជំនន់ ភ្លើងឆេះព្រៃ ព្រៃកោងកាងដែលបណ្តាលមកពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងមហាសមុទ្រ ជាមួយនឹងផលវិបាកដូចជា វិបត្តិស្បៀងអាហារ និងសុខភាព អន្តោប្រវេសន៍ខុសច្បាប់ អស្ថិរភាព និងការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធ។

ប្រទេសសម្ចាស់ផ្ទះអេហ្ស៊ីបកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបានជោគជ័យក្នុងការចរចាបរិស្ថាន។ មុននេះ អង្គការសហប្រជាជាតិក៏បានព្រមានថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការកាត់បន្ថយសីតុណ្ហភាពនៅត្រឹម ១,៥ អង្សាសេ គឺមិនគ្រប់គ្រាន់ទេ ហើយអត្រានៃការកើនឡើងការបំភាយឧស្ម័នអាចឡើងដល់ ១០,៦% នៅឆ្នាំ ២០៣០។អង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យប្រទេសឧស្សាហកម្មអភិវឌ្ឍន៍បង្កើនជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ