កោតសរសើរគំរូក្នុងការងារការពារសិទ្ធិកុមារ

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីកោត សរសើរគំរូក្នុងការងារការពារសិទ្ធិកុមារ។
កោតសរសើរគំរូក្នុងការងារការពារសិទ្ធិកុមារ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រគល់ប័ណ្ណសរសើរជូនបុគ្គលឆ្នើមដែលមានស្នាដៃលេចធ្លោក្នុងកិច្ចការពារកុមារ (រូបថត៖ TTXVN) 


ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ សមាគមន៍ការពារសិទ្ធិកុមារវៀតណាមនិង សមាគមន៍នៅតាមមូលដ្ឋាន បានខិតខំប្រឹងប្រែងរួមចំណែកទាំងខាងស្មារតី ប្រាជ្ញានិងសម្ភារៈ ដើម្បីជួយអោយកុមារវៀតណាមមានជីវភាពរស់នៅដ៏ល្អ ប្រសើរថែមទៀត។ មានកុមារនិងមនុស្សពេញវ័យប្រមាណ៤២ពាន់នាក់ ត្រូវបាន លើកស្ទួយការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់កុមារ ជំនាញជីវិត ហើយមាន កុមារក្រីក្រជាង១សែននាក់ត្រូវបានប្រគល់អាហារូបករណ៍ដើម្បីបន្ត រៀនសូត្រផងដែរ។

        អញ្ជើញថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិអំពីកុមារ បានលើកសំណើថា នាពេលខាងមុខ សមាគមន៍ការពារសិទ្ធិកុមារវៀតណាមចាំបាច់ត្រូវបន្តការពារកុមារដែលមាន ស្ថានភាពរស់នៅលំបាក និងកុមារដែលត្រូវរំលោភបំពាន ព្រមទាំងបើកពង្រីកសកម្ម ភាពការពារកុមារដើម្បីជួយអោយកុមារទាំងអស់យល់បាននូវសិទ្ធិរបស់ខ្លួន ផង ដែរ។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំមានគោលបំណងថា កុមារទាំងអស់នឹងត្រូវបានថែទាំអោយបានល្អថែមទៀត។ ដើម្បីសម្រេចបាននូវ ភារកិច្ចនេះ យើងត្រូវបង្កើនកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនានាមិន ត្រឹមតែនៅថ្នាក់មជ្ឈឹមប៉ុណ្ណោះទេ ថែមទាំងនៅតាមមូលដ្ឋានទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ