ក្នុងថ្ងៃទី២៣ ធ្នូ វៀតណាមមានករណីឆ្លងកូវីដ-១៩ថ្មីជាង១៦ពាន់នាក់

(VOVWORLD) - ក្រុងហាណូយមានចំនួនករណីឆ្លងថ្មីច្រើនបំផុតក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នាហើយ ដោយចំនួន១៧៧៤ករណី។ 

ក្នុងថ្ងៃទី២៣ ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៦.៣៧៧ករណី នៅតាមខេត្ត ក្រុងចំនួន៦២ ក្នុងនោះ ទីក្រុងហាណូយមានចំនួនករណីឆ្លងថ្មីច្រើនបំផុតក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នាហើយ ដោយចំនួន១៧៧៤ករណី។ ក្នុងថ្ងៃដដែល មានអ្នកជម្ងឺបានជាសះស្បើយចំនួនជិត១១ពាន់នាក់ និងករណីស្លាប់ចំនួន២៨០នាក់។

ចំនួនវ៉ាក់សាំងសរុបដែលត្រូវបានចាក់ជូនប្រជាជនបានហួសពី១៤២,៣លានដូស ក្នុងនោះចាក់ដូស ទី១បានចំនួនជាង៧៦,៥លានដូស (ស្មើនឹង៨១%នៃចំនួនប្រជាជន) ដូសទី២ចំនួនជាង៦៤លានដូស (៦៦,៤%នៃចំនួនប្រជាជន) និងដូសទី៣ចំនួនជាង១,៧លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ