ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១២.៦៦៣ ករណី

(VOVWORLD) - នៅថ្ងៃទី ៨ ខែកញ្ញា វៀតណាមមានអ្នកជំងឺចំនួន ១៣.៩៣៧ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយពីជំងឺកូវីដ ១៩។ 
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១២.៦៦៣ ករណី - ảnh 1

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៧ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ៨ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន ១២.៦៦៣ នាក់ទៀតនិងករណីនាំចូលចំនួន ១៧ ករណី។ ករណីឆ្លងក្នុងស្រុកត្រូវបានកត់ត្រានៅក្នុងខេត្ត - ក្រុងចំនួន ៣៩ ដែលក្នុងនោះ ទីក្រុងហូជីមិញមានករណីឆ្លងច្រើនបំផុត គឺ ៧.៣០៨ ករណី, ខេត្ត Binh Duong មានចំនួន ៣.១៧២ ករណី, ខេត្ត Dong Nai មានចំនួន ៨១៤ ករណី ... រដ្ឋធានីហាណូយកត់ត្រា ៤០ ករណី។ នៅថ្ងៃទី ៨ ខែកញ្ញា វៀតណាមមានអ្នកជំងឺចំនួន ១៣.៩៣៧ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយពីជំងឺកូវីដ ១៩។ នៅថ្ងៃទី ៨ ខែកញ្ញានេះ វៀតណាមបានកត់ត្រាករណីស្លាប់ចំនួន ៣៣៥ នាក់នៅក្នុងខេត្តនិងទីក្រុងចំនួន ១១។

ហេតុដូច្នេះគិតត្រឹមថ្ងៃទី ៨ ខែកញ្ញា វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៥៦៣.៦៧៦ នាក់; ក្នុងនោះអ្នកជំងឺ ៣២២.៨៧៣ នាក់ត្រូវបានប្រកាសថាជាសះស្បើយ; ស្លាប់ ១៤.១៣៥ នាក់។

ខេត្តនិងក្រុងចំនួន ៩ ក្នុងចំណោម ៦៣ បានឆ្លងកាត់រយៈពេល ១៤ ថ្ងៃដោយមិនមានករណីឆ្លងថ្មីនៅក្នុងប្រទេសទេ គឺ៖ Bac Kan, Tuyen Quang, Lai Chau, Hoa Binh, Yen Bai, Ha Giang, Thai Nguyen, Dien Bien, Vinh Phuc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ