ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១០.២៦៦ ករណីជាករណីឆ្លងក្នុងប្រទេស

(VOVWORLD) - ក្នុងនោះតំបន់ ពីរដែលមានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺទីក្រុងហូជីមិញ ៤.២៥១ ករណី និងខេត្ត Binh Duong មានចំនួន ៣.១៨៣ ករណី។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១០.២៦៦ ករណីជាករណីឆ្លងក្នុងប្រទេស - ảnh 1យកសំណាកធ្វើតេស្តរកមេរោគកូវីដ -១៩ សម្រាប់ប្រជាជននៅតំបន់ដែលមានហានិភ័យខ្ពស់ (រូបថត៖ TTXVN)

យោងតាមព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺកូវីដ ១៩ នាយប់ថ្ងៃទី ២៣ ខែសីហាបានឲ្យដឹងថា ចាប់ពីម៉ោង ១៨ ថ្ងៃទី ២២ ខែសីហាដល់ម៉ោង ១៨ និង ៣០ នាទីថ្ងៃទី ២៣ ខែសីហា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១០.២៨០ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ១៤ ករណី  ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមនិងករណីឆ្លងក្នុងប្រទេសចំនួន ១០.២៦៦ នាក់។ ក្នុងនោះតំបន់ចំនួនពីរដែលមានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺទីក្រុងហូជីមិញ ៤.២៥១ ករណី និងខេត្ត Binh Duong មានចំនួន ៣.១៨៣ ករណី។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតរលកទី ៤ មក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៣៥៨.៤៥៦ ករណី ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦៦ ក្នុងចំណោម ២២២ ប្រទេសនិងតំបន់ដែនដី។ ខេត្ត ក្រុងចំនួន ៨ ក្នុងចំណោម ៦៣ មិនបានកត់ត្រាករណីឆ្លងថ្មីក្នុងរយៈពេល ១៤ ថ្ងៃ រួមមាន៖ Quang Ninh, Bac Kan, Tuyen Quang, Lai Chau, Hoa Binh, Hai Phong, Yen Bai និង Ha Giang។

នៅថ្ងៃទី ២៣ ខែសីហា អ្នកជំងឺកូវីដ ១៩ ចំនួន ៦.៩៤៥ នាក់ត្រូវបានប្រកាសជាសះស្បើយ ដែលធ្វើឱ្យចំនួនអ្នកជំងឺជាសះស្បើយសរុបឡើងដល់ ១៥៤.៦១២ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាម គិតត្រឹមថ្ងៃទី ២៣ ខែសីហាមានចំនួន ៨.៦៦៦ នាក់។

នៅថ្ងៃទី ២២ ខែសីហា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៩៨.៣៧៦ ដូសត្រូវបានចាក់។ ដូច្នេះ ចំនួនវ៉ាក់សាំងសរុបដែលត្រូវបានចាក់គឺ ១៧.៣៦៤.៥៦៩ ដូស ដែលដូសទី ២ ត្រូវបានចាក់គឺ ១.៨៣៤.៣៤៨ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ