ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១៤.២១៩ ករណីដែលជាករណីឆ្លងក្នុងប្រទេស

(VOVWORLD) - តំបន់ចំនួន ២ ដែលកត់ត្រាករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺខេត្ត Binh Duong (៦.០៥០ ករណី) ទីក្រុងហូជីមិញ (៥.៨៨៩ ករណី)។

យោងតាមព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី ៣០ ខែសីហាថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៩ ខែសីហាដល់ម៉ោង ១៧ ថ្ងៃទី ៣០ ខែសីហា ប្រទេសវៀតណាមបានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ចំនួន ១៤.២២៤ ករណី រួមទាំងករណីនាំចូលចំនួន ៥ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនិងចំនួនករណី ១៤.២១៩ ដែលកត់ត្រាឆ្លងក្នុងប្រទេស។ តំបន់ចំនួន ២ ដែលកត់ត្រាករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺខេត្ត Binh Duong (៦.០៥០ ករណី) ទីក្រុងហូជីមិញ (៥.៨៨៩ ករណី)។

នៅថ្ងៃទី ៣០ ខែសីហា ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកំងឺកូវីដ ១៩ ចំនួន ៣១៥ នាក់ត្រូវស្លាប់។ ដូច្នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាម គិតមកទល់ពេលនេះមានចំនួន ១១.០៦៤ នាក់ ស្មើនឹង ២.៥% នៃចំនួនករណីឆ្លងសរុប។ នៅថ្ងៃទី ៣០ ខែសីហា អ្នកជំងឺចំនួន ៩.០១៤ នាក់បានប្រកាសជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ មានចំនួន ២២៨.៨១៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ