ក្នងរយៈពេល ៣០ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ក្នុងសហគមន៍ទេ

(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមបានឈានចូលថ្ងៃទី ៣០ ជាប់ៗគ្នាដោយគ្មានករណីណាមួយឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍ទេ។
ក្នងរយៈពេល ៣០ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ក្នុងសហគមន៍ទេ - ảnh 1 រូបថតឧទាហរណ៍ (ប្រភពៈក្រសួងសុខាភិបាលវៀតណាម)

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្នវៀតណាមមានករណីឆ្លងមេជម្ងឺរាត ត្បាត Covid-19 ចំនួន ៣១៣ ករណី ហើយមានជំងឺចំនួន ២៦០នាក់ ត្រូវបានព្យាបាលជាសះស្បើយផងដែរ។ 

ក្រសួងសុខាភិបាលវៀតណាមបានបន្ថែមទៀតថា គិតត្រឹមម៉ោង៦ នាថ្ងៃទី ១៥ខែឧសភា វៀតណាមមានអ្នកឆ្លងថ្មីចំនួន ១ នាក់ថែមទៀតដែលជាអ្នកដំណើរក្នុងជើងហោះហើរ VN 0062 ដែលបានត្រឡប់មកវៀតណាមកាលពីថ្ងៃទី១៣ខែឧសភា ហើយករណីនេះត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ