ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១០.៤៨៩នាក់បន្ថែមទៀត

(VOVWORLD) - តំបន់ចំនួន៣ដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតគឺទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Dong Nai។

គិតចាប់ពីម៉ោង១៧ថ្ងៃទី១៥ដល់ម៉ោង១៧ថ្ងៃទី១៦ ខែកញ្ញា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១០.៤៨៩នាក់បន្ថែមទៀត ក្នុងនោះករណីនាំចូលចំនួន៧នាក់និងករណីក្នុងប្រទេសចំនួន ១០.៤៨២នាក់ នៅតាមខេត្តក្រុងចំនួន៣៧។ តំបន់ចំនួន៣ដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតគឺទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Dong Nai។

ក្នុងថ្ងៃទី១៦ ខែកញ្ញា មានអ្នកជម្ងឺកូវីដ ១៩ ចំនួន១០.៩០១នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ ខណៈដែលករណីស្លាប់មានចំនួន២៣៤នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ