ក្នុង​រយៈពេល​៧​ខែ វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម​ជាង​១៤​ពាន់​លាន​ដុល្លារអាមេរិក​

(VOVWORLD) - នាថ្ងៃទី ២៩ ខែកក្កដា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ប្រាក់ចំណូលពីការនាំចេញនិងនាំចូលទំនិញត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ៦៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៧% បើធៀបនឹងខែមុន និងកើនឡើង ២១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ការនាំចូល និងនាំចេញទំនិញសរុបឈានដល់ជិត ៤៤០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងលទ្ធផលខាងលើ ក្នុងខែកក្កដាឆ្នាំនេះ វៀតណាមត្រូវបានប៉ាន់ប្រមាណមានអតិរេកពាណិជ្ជកម្មចំនួន ២,១២ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ សមតុល្យពាណិជ្ជកម្មទំនិញត្រូវបានប៉ាន់ប្រមាណមានអតិរេកពាណិជ្ជកម្មចំនួន ១៤,០៨ ពាន់លានដុល្លារ។

ក្នុង​រយៈពេល​៧​ខែ វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម​ជាង​១៤​ពាន់​លាន​ដុល្លារអាមេរិក​ - ảnh 1ការកែច្នៃបង្កងសម្រាប់ការនាំចេញ។ រូបថត៖ Kim Ha/TTXVN

ទំនិញជាច្រើនមុខសម្រេចបានតម្លៃនាំចេញជាង ១ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ឈានមុខគេគឺក្រុមទំនិញប្រេងឥន្ធនៈនិងរ៉ែ និងក្រុមទំនិញពីឧស្សាហកម្មកែច្នៃ កសិផល រុក្ខផល និងជលផល។  សហរដ្ឋអាមេរិក និងចិនគឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម។

អត្ថាធិប្បាយអំពីស្ថានភាពនាំចេញ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងថា ស្ថានភាពនាំចូល-នាំចេញរបស់វៀតណាមបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាច្រើន។ មូលដ្ឋាននានាមានផែនការជាក់លាក់ដើម្បីគាំទ្រ និងអមដំណើរជាមួយអាជីវកម្មក្នុងការពង្រីកទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ