ក្នុងអំឡុង៥ខែកន្លងមក វៀតណាមទាក់តាញបានចំនួនប្រាក់FDI ជិត៤,៣ពាន់លានដុល្លារអាមេរិក

ក្នុងអំឡុង៥ខែកន្លងមក វៀតណាមទាក់តាញបានចំនួនប្រាក់FDI ជិត៤,៣ពាន់លានដុល្លារអាមេរិក - ảnh 1
ក្នុងអំឡុង៥ខែកន្លងមក វៀតណាមទាក់ទាញបានចំនួនប្រាក់FDI ជិត៤,៣ពាន់លានដុល្លារអាមេរិក (VOV)


        Vovworld-តាមនាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការនិងនិវិយោគ
វៀតណាមឲ្យដឹងថា ក្នុងអំលុង៥ខែកន្លងមក ទូទាំងប្រទេសទាក់ទាញបានចំនួន
ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត៤,៣ពាន់លានដុល្លារអាមេរិកស្មើរនឹង
៧៨%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ បរិមាណទុនបានដោះទុន
ទទួលបានជិត៥ពាន់លានដុល្លារអាមេរិកកើនឡើង៧,៦%បើប្រៀបនឹងរយៈពេល
ដូចគ្នានៃឆ្នាំទៅមិញ។ ក្នុងអំឡុង៥ខែកន្លងមក វិនិយោគិនបរទេសបានវិនិយោគ
ទៅលើវិស័យចំនួន១៤។ ក្នុងនោះឧស្សាហកម្មកែច្នៃ នៅតែជាវិស័យទាក់ទាញ
ការយកចិត្តទុកដាក់របស់វិនិយោគិនបរទេស។

នាបច្ចុប្បន្នមានប្រទេសនិងដំបន់ដែនដីចំនួន៤៧មានគំរោងការវិនិយោគនោវៀត
ណាម។ ក្នុងនោះកូរ៉េខាងត្បូងកំពុងនាំមុខដោយមានបរិមាណទុនវិនិយោគចុះបញ្ជី
ផ្ដល់ថ្មីនិងកើនឡើងគឺ១,១ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ