កំពង់ផែទេសចរណ៍អន្តរជាតិហាឡុងស្វាគមន៍នាវាផ្កាយ៥ដើមដំបូង

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ភ្ញៀវទេសចរជាង៣ពាន់នាក់រួមជាមួយក្រុមនាវិកនៃនាវាទេសចរណ៍ផ្កាយ៥នៃក្រុមហ៊ុននាវាសមុទ្រ Royal Caribbean Cruise Lines របស់អាមេរិកបានចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិហាឡុង ខេត្ត Quang Ninh។

ការទទួលស្វាគមន៍នាវាទេសចរណ៍អន្តរជាតិលើកដំបូងនេះ បានបង្កើតឡើងជំហានលោតផ្លោះមួយសម្រាប់វិស័យទេសចរណ៍នៅខេត្ត Quang Ninh។ លោក Nguyen Duc Long ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា៖

        “ការដែលកំពង់ផែទេសចរណ៍អន្តរជាតិហាឡុងត្រូវបានដាក់អោយដំណើរការនេះ ជាព្រឹត្តិការណ៍សំខាន់មួយ ព្រោះថាកំពង់ផែនេះនឹងបង្កលក្ខណៈងាយស្រួលសម្រាប់នាវាទេសចរណ៍មកដល់ឈូងសមុទ្រហាឡុង។ កំពង់ផែនេះមានអត្ថន័យដ៏ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Quang Ninh”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ