កម្ពុជាថ្លែងអំណរគុណចំពោះវៀតណាមដែលបានជួយឧបត្ថម្ភក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19

(VOVWORLD) -  នាព្រឹកថ្ងៃទី១៣ ឧសភា នៅទីស្នាក់ការក្រសួងមហាផ្ទៃកម្ពុជា ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានប្រគល់ជូនម៉ាស់ពេទ្យចំនួន៤០០០ ម៉ាស់ ដល់អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា ក្នុងគោលបំណងជួយឧបត្ថម្ភការបង្ការ ទប់ស្កាត់ជំងឺឆ្លង សម្រាប់អ្នកទោសនៅទីនេះ។

កម្ពុជាថ្លែងអំណរគុណចំពោះវៀតណាមដែលបានជួយឧបត្ថម្ភក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 - ảnh 1 ទិដ្ឋភាពនៅពិធីប្រគល់ជូនម៉ាស់ពេទ្យ (រូបថត៖ VOV)

ថ្លែងនៅពិធីប្រគល់ជូន ប្រេសិត Lai Xuan Chien បានឲ្យដឹងថា អំណោយនេះ ទោះបីជាតិចតួចក្ដី ប៉ុន្តែបានបង្ហាញចំណងសាមគ្គីភាព ជាអ្នកជិតខាងរវាងប្រទេសទាំងពីរ។ លោកប្រេសិតក៏បានអបអរសាទរ ប្រទេស កម្ពុជាដែលសម្រេចបានជោគជ័យជាច្រើនក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នាពេលកន្លងទៅ ព្រមទាំងអះអាងថាវៀតណាមនឹង រួមដៃជាមួយកម្ពុជា ជំនះពុះពារលើការលំបាកបង្កឡើងដោយជំងឺឆ្លង Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ