កម្ពុជានិងជប៉ុនឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ
|
កម្ពុជានិងជប៉ុនឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ (VNA) |
(VOVworld) – ក្នុងជំនួបសន្ទនានាពេលថ្មីៗនេះរវាងរដ្ឋមន្ត្រីក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន និង ឯកគ្គរដ្ឋទូត
ជប៉ុនប្រចាំនៅកម្ពុជាលោក Hidehisa Horinouchi ភាកីទាំងពីរបានសន្យាថា
ប្រទេសទាំងពីរនឹងលើកកំពស់ទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រឡើងដៃគូ
យុទ្ធសាស្រ្តស៊ីជម្រៅ។ អ្នកនាំពាក្សក្រសួងការបរទេសនិងសហប្រតិបត្តិការ
អន្តរជាតិអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរីបានឲ្យដឹងថា៖ កម្ពុជាស្វាគមន៍
គោលបំណងរបស់ជប៉ុនក្នុងការលើកកំពស់ទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ
ឡើងដល់ដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ។ រីឯ ឯកអគ្គរដ្ឋទូតជប៉ុន លោក Hidehisa
Horinouchi បានឲ្យដឹងថា៖ ប្រទេសនេះកំពុងជំរុញល្បឿនបើកខុទ្ទកាល័យ
ស្ថានកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាបរបស់កម្ពុជា៕