កម្ពុជានឹងរៀបចំ “រាត្រីកម្ពុជា” នៅទីក្រុងហូជីមិញ

(VOVWORLD) - ក្នុងកម្មវិធី “រាត្រីកម្ពុជា” កម្ពុជានឹងមានការប្រគុំតន្ត្រីជាច្រើនដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ ប្រជាជាតិខ្មែរ សំដៅផ្សព្វផ្សាយរូបភាពទឹកដីនិងប្រជាជនកម្ពុជាដល់សហគមន៍អន្តរជាតិ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី ២១ ខែកក្កដា ប្រទេសកម្ពុជានឹងរៀបចំ "រាត្រីកម្ពុជា" នៅខាងក្រៅនៃពិព័រណ៍ទេសចរណ៍អន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងកម្មវិធី “រាត្រីកម្ពុជា” កម្ពុជានឹងមានការប្រគុំតន្ត្រីជាច្រើនដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ ប្រជាជាតិខ្មែរ សំដៅផ្សព្វផ្សាយរូបភាពទឹកដីនិងប្រជាជនកម្ពុជាដល់សហគមន៍អន្តរជាតិ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សក្តានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រុមហ៊ុនឯកជនកម្ពុជា-វៀតណាម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ “កម្ពុជាជាគោលដៅទេសចរណ៍កីឡា” តាមរយៈការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) អាស៊ីអាគ្នេយ៍ ប៉ារ៉ាហ្គេម (ASEAN Para Games 12) ដែលធ្វើឡើងក្នុងឆ្នាំ ២០២៣។

សូមគូសបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២២ ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦-១១ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានស្តង់ពិព័រណ៍ជាង ៣០០ និងមានការចូលរួមពីអតិថិជនចំនួន ១៥០ មកពីជាងប្រទេសចំនួន ៥០ ក្នុងតំបន់ និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ