|
ទិដ្ឋភាពនៃពិធីបូកសរុប១០ឆ្នាំអនុវត្តន៍កម្មវិធីចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បរបស់កម្ពុជា (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១ មិនា នៅរាជធានីភ្នំពេញ កម្ពុជាបានរៀបចំពិធីបូកសរុប១០
ឆ្នាំអនុវត្តន៍កម្មវិធីចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប ហើយអះអាងថានឹង
បន្តបញ្ជូនទាហានទៅចូលរួមកងកម្លាំងនេះនាពេលអនាគត។ថ្លែងមតិនៅទីនេះ
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងរយៈពេល១០
ឆ្នាំកន្លងទៅ ទាហានកម្ពុជាដែលចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.បបាន
សំរេចល្អនូវភារកិច្ចដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ហើយត្រូវបាន
សហគមន៍អន្តរជាតិវាយតំលៃខ្ពស់អំពីការរួមវិភាគទានចំពោះ សកម្មភាពរក្សា
សន្តិភាពពិភពលោក។សម្ដេច ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តបើក
ទូលាយសកម្មភាពចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប។ក្នុងឱកាសនេះ
ដែរ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរគុណ ទៅដល់វៀតណាមនិងថៃ
ដោយបានជួយបណ្ដុះបណ្ដាលភាសាបរទេសសំរាប់ ទាហានកម្ពុជាក៏ដូចជាការ
ជួយឧបត្ថម្ភរបស់អាមេរិកនិងប្រទេសផ្សេងមួយចំនួន ដោយបានជួយហ្វឹកហាត់
កងទ័ពកម្ពុជាក្នុងការបំពេញភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប៕