កម្ពុជាបដិសេធលិខិតសូមនៅក្រៅឃុំរបស់សមាជិកសភាមូលបង្កាច់កិច្ចព្រមព្រៀងព្រំដែនជាមួយវៀតណាម

កម្ពុជាបដិសេធលិខិតសូមនៅក្រៅឃុំរបស់សមាជិកសភាមូលបង្កាច់កិច្ចព្រមព្រៀងព្រំដែនជាមួយវៀតណាម - ảnh 1
រូបថតៈ Phnompenh Post


(VOVworld)-នាថ្ងៃទី១៧កញ្ញា សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធលិខិតសូមនៅ ក្រៅឃុំរបស់សមាជិកសភាលោក ហ៊ុង សុខហួ របស់គណៈបក្សសង្គ្រោះជាតិកម្ពុជា
(CNRP) ដែលកំពុងឃុំខ្លួន​ទាក់ទិនដល់ការបង្ហោះឯកសារក្លែងក្លាយស្តីពីសន្ធិសញ្ញា
ព្រំដែនឆ្នាំ ១៩៧៩ រវាងកម្ពុជាជាមួយវៀតណាម។ ចៅក្រមនៃសាលាឧទ្ធរណ៍
ភ្នំពេញ បានបដិសេធសំណើរសូមនៅក្រៅឃុំរបស់លោករូបនេះ ដោយលើកមូល
ហេតុថា  ត្រូវឃុំខ្លួន ដើម្បីបំរើការងារស៊ើបអង្កេតនិងធានាសន្តិសុខ។ លោក ហ៊ុង
សុខហួរ ត្រូវចាប់ឃុំខ្លួន នាថ្ងៃទី១៥សីហា  បន្ទាប់ពីបង្ហោះឯកសារក្លែងក្លាយអំពី
សន្ធិសញ្ញាព្រំដែនរវាងវៀត ណាមជាមួយកម្ពុជាលើបញ្តាញសង្គមមួយ។ តាមក្រម
ច្បាប់ព្រហ្មទណ្ឌកម្ពុជា លោករូបនេះ អាចប្រឈមមុខនឹងការផ្តន្ទាទោស១៧ឆ្នាំក្នុង
ពន្ធនាគារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ