កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍

(VOVworld)-ថ្លែងមតិក្នុងពិធីមីទ្ទីងដ៏មហោឡាររឹតដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧
មករានៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសរបស់​គណៈបក្ស
ប្រជាជនកម្ពុជា សម្តេចហេង សំរិនបានអះអាងថា ប្រជាជនកម្ពុជា កំពុងរស់នៅ
ក្នុងសន្តិភាពនិងវឌ្ឍន៍ភាព។ សម្តេចហេង សំរិនសង្កត់ធ្ងន់ថែមទៀតថាសោនាដ
កម្មប្រល័យពួជសាចន៍ អាចកើតមានឡើង ប្រសិនជាគ្មាន ការសង្គ្រោះទាន់ពេល
វេលារបស់អន្តរជាតិ។ ពុំនោះសោធ ដោយមានការជួយឧបត្ថម្ភពីប្រជាជនវៀត
ណាមទាំងមូលនិងការជួយឧត្ថម្ភស្មោះអស់ពីចិត្តពីថ្លើមរបស់កងទ័ពស្ម័គ្រចិត្ត​វៀត
ណាម ហើយកងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានផ្តួលរំលំរបប
ប៉ុលពុតកាលពី៣៥ឆ្នាំមុន។ សម្តែចហេង សំរិនមានប្រសាសន៍ថា៖

        “ជ័យជំនះទី៧មករាបានជួយសង្គ្រោះប្រជាជនជាបន្ទាន់ ហើយបញ្ឈប់ ដំណាក់កាលខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកចេញយុគសម័យថ្មី ដែលក្នុង នោះប្រជាជនជាម្ចាស់ជោគវាសនារបស់ខ្លួន”។

កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ - ảnh 1
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជារួមជាមួយ
តំណាងនានាក្នុងពិធីមិទ្ធីង (រូបថតៈ Xuân Khu/Vietnam+)

        ក្នុងចំណោមប្រជាជនកម្ពុជារាប់ពាន់នាក់ដែលមានវត្តមានក្នុងពិធី លោក
ស្រី សាម ស៊ីថា នៅខេត្តកណ្តាលឲ្យដឹងថា លោកស្រីបានឃើញផ្ទាល់វត្តមាន របស់កងទ័ពវៀតណាមមកជួយរំដោះប្រជាជនកម្ពុជា។ លោកស្រីចែករំលែកថា៖

        “ថ្ងៃ៧មករាឆ្នាំ១៩៧៩ជាថ្ងៃរស់ឡើងវិញរបស់ប្រជាជនកម្ពុជាទាំងមូល។ ក្នុងព្រឹត្តិការណ៍ដ៏ធំធេងនេះ មានកងទ័ពប្រជាជនវៀតណាមដែលបានមកជួយ
រំដោះប្រជាជនរួចផុតពីលើរបបប្រល័យពូជសាសន៍ប៉ុលពុត”។

        ក៏ក្នុងពិធីមីទ្ទីងនេះដែរ គណៈបក្សប្រជាជនកម្ពុជាអះអាងនូវគោលជំហ
រក្សា​សុឆន្ទៈចរចារជាមួយភាគីប្រឆាំង សំដៅដោះស្រាយរាល់ការខ្វែងគំនិត ដើម្បី ផលប្រយោជន៍ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ