កម្ពុជាហាមបង្ហោះខ្លឹមសារអាសអាភាសតាមបណ្តាញសង្គម

(VOVWORLD) - ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាទើបបានប្រកាស ថាហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សាយរូបភាព សម្លេង និងវីដេអូដែលមានខ្លឹមសារអាសអាភាស និងបង្កការញុះញង់ ឬរើសអើងគ្នា ដែលជះឥទ្ធិពល ដល់វប្បធម៌និងប្រពៃណីជាតិ។

នាពេលថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាទើបបានប្រកាសថាហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សាយរូបភាព សម្លេង និងវីដេអូដែលមានខ្លឹមសារអាសអាភាស និងបង្កការញុះញង់ ឬរើសអើងគ្នា ដែលជះឥទ្ធិពល ដល់វប្បធម៌និងប្រពៃណីជាតិ តាមនោះមុខសញ្ញាដែលរំលោភបំពានលើ បទប្បញ្ញត្តិទាំងនេះនឹងទទួលរងការផ្តន្ទាទោស។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា នឹងសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាដើម្បីចាត់វិធានការដើម្បីទប់ស្កាត់អំពើអាក្រក់នៅលើបណ្តាញសង្គម។ លើសពីនេះទៀត ការប្តឹងតវ៉ាពាក់ព័ន្ធនឹងបញ្ហានេះនឹងត្រូវបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមច្បាប់ពាក់ព័ន្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ