កម្មវិធី “បុណ្យតេត ២០២១ ការជួបជុំដោយសុខដុម៖ អំណោយចំនួន ៨០០ ត្រូវបានប្រគល់ជូនសមាជិកសហជីពកម្មករ
(VOVWORLD) - លេខាគណៈកម្មាធិការទីក្រុងហាណូយអញ្ជើញចូលរួមក្នុងពិធី។ និយោជិកដែលចូលរួមក្នុងកម្មវិធីជួបជុំនេះ បានរួមគ្នាវេចនុំអន្សម និងទទួលបានអំណោយដ៏មានអត្ថន័យជាច្រើន។
ថ្នាក់ដឹកនាំសហព័ន្ធពលកម្មប្រគល់អំណោយសម្រាប់សមាជិកសហជីពដែលមានស្ថានភាពលំបាក (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ២៣ មករា សហព័ន្ធ ពលកម្មទីក្រុងហាណូយបានរៀបចំកម្មវិធី បុណ្យតេតជួបជុំដោយសុខដុម ឆ្នាំ ២០២១។ លេខាគណៈ កម្មាធិការទីក្រុងហាណូយ លោក Vuong Dinh Hue អញ្ជើញចូលរួមក្នុងពិធី។ និយោជិកដែលចូលរួមក្នុងកម្មវិធីជួបជុំនេះ បានរួមគ្នាវេចនុំអន្សម និងទទួលបានអំណោយដ៏មានអត្ថន័យជាច្រើន។
ក្នុងឱកាសនេះ សហព័ន្ធពលកម្មទីក្រុងហាណូយបានប្រគល់អំណោយផ្ទាល់ចំនួន ៨០០ កញ្ចប់ ដែលមានតម្លៃ ១,៦ ពាន់លានដុង និងរង្វាន់ចំនួន ១២៦ ដែលមានតម្លៃជាង ២១០ លានដុងសម្រាប់សមាជិកសហជីពកម្មករ ដែលមានស្ថានភាពលំបាក។ លោក Le Dinh Hung អនុប្រធានសហព័ន្ធពលកម្មទីក្រុងហាណូយបានឲ្យដឹងថា៖ “ឆ្នាំនេះ យើងបន្តរៀបចំពិធីបុណ្យតេតជួបជុំដោយសុខដុម រៀបចំដំណើរតាមរថយន្តដើម្បីដឹកកម្មករទៅផ្ទះអំណរបុណ្យតេត ទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់អង្គភាពដែលបំពេញភារកិច្ចយាមប្រចាំក្នុងបុណ្យតេតរបស់ទីក្រុងផងដែរ”។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំផ្លូវត្រីស័ក ២០២១នេះ សហព័ន្ធពលកម្មទីក្រុងហាណូយ ក៏បានសហការជាមួយសហគ្រាសមួយចំនួន ផ្តល់អំណោយជាង ៨០,០០០ កញ្ចប់ដល់កម្មករ ដែលមានស្ថានភាពលំបាក ក៏ដូចជា ផ្តល់សំបុត្ររុថយន្តជាង ៩ ម៉ឺនសំបុត្រ ឧបត្ថម្ភសម្ភារៈបរិក្ខារដើម្បីនាំកម្មករដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកមកស្រុកកំណើតវិញអបអរបុណ្យតេត។ ចំនួនប្រាក់ឧបត្ថម្ភសម្រាប់កម្មករស្ថិតក្នុងស្ថានភាពលំបាក នាបុណ្យចូលឆ្នាំថ្មីប្រពៃណី បុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១ នេះ ត្រូវបានប៉ាន់ប្រមាណចំនួនជាង ៦០ ពាន់លានដុង៕