កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០៖ ជួយឧបត្ថម្ភ ដល់ជនក្រីក្រនៅតំបន់ព្រំដែននិងតំបន់ដែលទទួលរងគ្រោះធម្មជាតិ
(VOVWORLD) - នារសៀលថ្ងៃទី២២ កញ្ញា ថ្លែងនៅកិច្ចប្រជុំត្រៀមឲ្យកម្មវិធី ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានមានប្រសាសន៍ ថា កម្មវិធីនេះត្រូវការរីកសាយភាយទៅកាន់ប្រជាជន សហគ្រាស ធុរជន ស្ថាប័ន អង្គភាព អង្គការ បុគ្គល សប្បុរសជន និងអាណិកជនវៀតណាមនៅ ឯបរទេសទាំងអស់ ដើម្បីកៀងគរការជួយឧបត្ថម្ភគាំទ្រចំពោះជនក្រីក្រ។
ទិដ្ឋភាពនៃកិច្ចប្រជុំត្រៀមឲ្យកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០។ (រូបថត៖ VOV) |
កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០ នឹងត្រូវ បានរៀបចំឡើងនាយប់ថ្ងៃទី២២ តុលាខាងមុខនេះ។ នារសៀលថ្ងៃទី២២ កញ្ញា ថ្លែងនៅកិច្ចប្រជុំត្រៀមឲ្យកម្មវិធី ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានមានប្រសាសន៍ ថា កម្មវិធីនេះត្រូវការរីកសាយភាយទៅកាន់ប្រជាជន សហគ្រាស ធុរជន ស្ថាប័ន អង្គភាព អង្គការ បុគ្គល សប្បុរសជន និងអាណិកជនវៀតណាមនៅ ឯបរទេសទាំងអស់ ដើម្បីកៀងគរការជួយឧបត្ថម្ភគាំទ្រចំពោះជនក្រីក្រ។ ពីនោះ ចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មនូវចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ - មិនបំភ្លេចចោលនរណាម្នាក់ ឡើយ” ដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាល។ ប្រភពធនធានដែលបានរៃអង្គាសពីកម្មវិធីនេះ នឹងផ្ដោតទៅ លើការជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ សហគមន៍ក្រីក្រនៅតំបន់ព្រំដែន និង បណ្ដាខេត្តដែលរងការខូចខាតដោយសារគ្រោះធម្មជាតិក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ ព្រមទាំងលើកទឹកចិត្ត និងកោតសរសើរបណ្ដាគ្រួសារក្រីក្រ សហគមន៍ក្រីក្រដែលបានឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ៕