កម្មវិធី រុងរឿងវៀតណាមឆ្នាំ ២០២២ លើកតម្កើង “ប្ញទ្ធានុភាពវៀតណាម”
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ សហព័ន្ធការងារវៀតណាមបានសហការជាមួយកាសែតពលកម្ម រៀបចំកម្មវិធីរុងរឿងវៀតណាម ក្រោមប្រធានបទ “ប្ញទ្ធានុភាពវៀតណាម”។ នេះគឺជាព្រឹត្តិការណ៍ធំរបស់អង្គការសហជីពវៀតណាម សំដៅលើកតម្កើងបុគ្គល សមូហភាព គំរូឆ្នើម អាជីវកម្ម និងសហគ្រិនដែលមានសមិទ្ធិផលឆ្នើមពិសេសក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងការកសាង និងការពារមាតុភូមិ។
កម្មវិធី រុងរឿងវៀតណាមឆ្នាំ ២០២២ លើកតម្កើងគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ (រូបថត៖ Phương Thoa/VOV ) |
សមូហភាពចំនួន ៧ និងបុគ្គលចំនួន ៦ នាក់ដែលត្រូវបានលើកតម្កើងនៅក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំនេះ បានបង្ហាញនូវសេចក្តីប្រាថ្នារក្រោកឈរឡើង ជំនះពុះពារលើការលំបាក លះបង់យ៉ាងអង់អាចក្លាហាន ដើម្បីជីវភាពសុខសាន្តត្រាន សន្តិភាពរបស់ប្រជាជន; បុគ្គល និងអង្គភាពជាច្រើនបានក្លាយទៅជាការបំផុសគំនិតដើម្បីរីកសាយភាយថាមពលវិជ្ជមាននៅក្នុងសង្គម ជាមួយនឹងបំណងប្រាថ្នាក្រោកឈរឡើង កសាងសង្គមកាន់តែមានសុភមង្គលនិងវិបុលភាព ដោយបញ្ជាក់ពីប្ញទ្ធានុភាពវៀតណាម។
ថ្លែងមតិក្នុងកម្មវិធីនេះ ប្រធានសហព័ន្ធការងារវៀតណាម លោក Nguyen Dinh Khang បានសង្កត់ធ្ងន់ថា៖ “ក្រៅពីគុណសម្បត្តិ និងសមិទ្ធិផលសំខាន់ៗដែលសម្រេចបាន នៅមានការលំបាកជាច្រើននៅខាងមុខ ជាពេលណាៗទាំងអស់ ស្មារតីនៃសាមគ្គីភាព និងប្ញទ្ធានុភាពវៀតណាមត្រូវបន្តអះអាង និងរិកសាយភាយ។ ក្នុងបរិបទនោះ កម្មវិធី រុងរឿងវៀតណាមឆ្នាំ ២០២២ កាន់តែមានអត្ថន័យពិសេស។ គំរូឆ្នើមដែលកម្មវិធីបានលើកតម្កើងនាពេលបច្ចុប្បន្ននេះ បើទោះបីនៅក្នុងអាជីព មុខតំណែង និងវិស័យផ្សេងៗគ្នា សុទ្ធតែមានចំណុចរួមគ្នា គឺយតិភាព ការតាំងចិត្ត បំណងប្រាថ្នាលះបង់ ការបង្ហាញពីប្ញទ្ធានុភាព ភាពវៃឆ្លាត និងថាមវ័ន្តដ៏វិសេសវិសាលរបស់ប្រជាជនវៀតណាម”៕