កម្មវិធីជួបប្រាស្រ័យសិល្បៈ"រួមដៃគ្នាត្រៀមខ្លួនជាស្រេចទប់ទល់នឹងគ្រោះធម្មជាតិ"

(VOVWORLD) -ក្នងឱកាសទិវាប្រពៃណីបង្ការប្រឆាំងគ្រោះធម្មជាតិ (២២ ឧសភា) និងទិវា បរិស្ថានពិភពលោក (៥ ឧសភា) នាយប់ថ្ងៃទី ២១ ឧសភា នៅ Da Nang បានប្រព្រឹតិ្តទៅកម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ "រួមដៃគ្នាត្រៀមខ្លួនជាស្រេចទប់ទល់នឹងគ្រោះធម្មជាតិ”។ 
កម្មវិធីជួបប្រាស្រ័យសិល្បៈរួមដៃគ្នាត្រៀមខ្លួនជាស្រេចទប់ទល់នឹងគ្រោះធម្មជាតិ 

កម្មវិធីនេះបានអំពាវនាវឲ្យមនុស្សគ្រប់រូបលើកកំពស់ភាពសកម្មម្ចាស់ការ ត្រៀមខ្លួនជានិច្ចទប់ទល់នឹងគ្រោះធម្មជាតិ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖  

         «ខ្ញុំស្នើឱ្យមូលដ្ឋាននីមួយៗ ស្ថានប័ន អង្គការ មនុស្សគ្រប់រូបបន្តពង្រីកនូវការផ្ដើមគំនិតសកម្ម សកម្មភាពជាក់ស្ដែង ដើម្បីរួមដៃគ្នាទប់ទល់នឹងគ្រោះធម្មជាតិ។ ខ្ញុំមានបំណងថារូបសណ្ឋានសកម្មភាពនៃមូលនិធិសម្រាប់បង្ការប្រឆាំងគ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាមបន្តរីកសាយភាយ និងពង្រីកប្រសិទ្ធភាពនៅមូលដ្ឋានជាច្រើនលើទូទាំងប្រទេស ជាពិសេសនៅមូលដ្ឋានងាយរងគ្រោះដោយសារគ្រោះធម្មជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ