កម្មវិធីរួមដៃគ្នាបន្ធូរសា្រលការឈឺចាប់ដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin

(VOVWORLD) -នាយប់ថ្ងៃទី ១០ សីហា កម្មវិធី រួមដៃគ្នាជួយបន្ធូរសា្រលការឈឺចាប់ដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin ឆ្នាំ ២០១៨ បានប្រព្រឹត្តិទៅ នៅទីក្រុងហាណូយ។
កម្មវិធីរួមដៃគ្នាបន្ធូរសា្រលការឈឺចាប់ដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin - ảnh 1 ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin

ក្នុងឱកាសរំលឹកខួបទិវាជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមនោះ នាយប់ថ្ងៃទី ១០ សីហា កម្មវិធី រួមដៃគ្នាជួយបន្ធូរសា្រលការឈឺចាប់ដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin ឆ្នាំ ២០១៨ បានប្រព្រឹត្តិទៅ នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក  Nguyen Van Rinh ប្រធានសមាគមន៍ជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin បានឲ្យដឹងថា៖

“ក្នុងឱកាសនេះ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលអាមេរិក និង ក្រុមហ៊ុនជាតិ គីមីពុលអាមេរិកត្រូវមានការទទួលខុសត្រូវ ហើយមានសកម្មភាពជាក់ស្ដែងក្នុងការដោះស្រាយផលវិបាកដែលបណ្ដាលមកពីសង្គ្រាមជាតិគីមីនៅវៀតណាម។ ខ្ញុំក៏ស្នើឲ្យប្រជាជនគ្រប់ជាន់ថ្នាក់ផ្ដល់ជំនួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin” ផងដែរ។

នាបច្ចុប្បន្ន វៀតណាមមានជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ជិត ៤ លាន ៨ សែននាក់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ