កម្មវិធីលើកតម្កើងសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ២០២៤

(VOVWORLD) - នាយប់ថ្ងៃទី ៩ សីហា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម និងមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម បានប្រារព្ធពិធីប្រគល់កិត្តិនាមសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ ២០២៤។

នេះគឺជាកម្មវិធី ដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈិមសមាគមយុវជនវៀតណាមមជ្ឈិម និងមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀត ណាមដែលរៀបចំឡើងជារៀងរាល់ឆ្នាំ  ចាប់តាំងពីឆ្នាំ ២០១៥ មក។ ឆ្នាំនេះ ក្រុមប្រឹក្សារៀបចំការបោះឆ្នោត បានបោះឆ្នោតជ្រើសរើសបេក្ខជនឆ្នើមចំនួន ៨៦ នាក់សម្រាប់ទទួលពានរង្វាន់ជាសហគ្រិនឆ្នើមវ័យក្មេង ហើយបានចាប់ផ្តើមការបោះឆ្នោតសម្ងាត់ ដើម្បីជ្រើសរើសបេក្ខជនឆ្នើមចំនួន ១០ នាក់ សម្រាប់ពានរង្វាន់ កំពូលទាំង ១០។

កម្មវិធីលើកតម្កើងសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ២០២៤ - ảnh 1អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai និងលេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជន លោក Doan Bui Quang Huy បានប្រគល់ពានរង្វាន់កំពូលទាំង ១០ ដល់សហគ្រិនវ័យក្មេង (រូបថត៖ Minh Duc/TTXVN)

នៅក្នុងពិធីនេះ អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានប្រគល់ពានរង្វាន់ដល់កំពូលទាំង ១០ នៃសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ ២០២៤។ អាជីវកម្មដែលឈ្នះពានរង្វាន់ កំពូលទាំង ១០០ នៃសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ ២០១៤ ក៏ត្រូវបានប្រគល់រង្វាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ