កម្មវិធីលិខិតឆ្លងដែនភស្តុភារកម្មពិភពលោកបើកឱកាសជាច្រើនសម្រាប់សហគ្រាសនាំចេញនាំចូលវៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ១៤ សីហា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងស្ថាន ទូតអេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាមបានប្រារព្ធវេទិកាគំនិតផ្តួចផ្តើមលិខិត ឆ្លងដែនភស្តុភារកម្មពិភពលោក (WLP) និងពង្រីកសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ ផ្នែកភស្តុភារកម្មរវាងវៀតណាម - UAE។

កម្មវិធីលិខិតឆ្លងដែនភស្តុភារកម្មពិភពលោកបើកឱកាសជាច្រើនសម្រាប់សហគ្រាសនាំចេញនាំចូលវៀតណាម - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង WLP និងដៃគូអាជីវកម្មចំនួន ៩ របស់វៀតណាម។ (រូបថត៖ Can Dung/congthuong.vn)
បច្ចុប្បន្ននេះ UAE ជាប្រទេសដែលនាំចូលទំនិញវៀតណាមច្រើនជាងគេនៅ មជ្ឈិមបូព៌ា ហើយ
វៀតណាមក៏ស្ថិតក្នុងចំណោមដៃគូនាំចូលធំជាងគេទាំង ១០ របស់ UAE ក្នុងដំណាក់កាល ២០១៨-២០២២ ផងដែរ។ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេស ទាំងពីរត្រូវបានរក្សាស្ថិរភាពក្នុងកម្រិត ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែល ស្រូបយក ២៥% នៃទំហំនាំចេញនាំចូល សរុបរបស់វៀតណាមជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា។
ក្នុងឱកាសនេះ WLP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជា មួយដៃគូអាជីវកម្មចំនួន ៩ របស់វៀតណាមផងដែរ។ លោក Ngo Khac Le អគ្គលេខា ធិការរងនៃសមាគមសហគ្រាសសេវាភស្តុភារកម្មវៀតណាមបានឲ្យដឹងថា៖ “ខ្ញុំគិតថាកម្មវិធីនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវានឹងបង្កើតលក្ខខណ្ឌ អំណោយផលបំផុតសម្រាប់លំហូរទំនិញ។ លើសពីនេះ វាក៏ជួយសម្រួលដល់បែបបទ តាំងពីការកាត់បន្ថយពេលវេលាដល់ការកាត់បន្ថយការចំណាយ។ នៅទីបំផុត ប្រសិន បើយើងចូលរួមបានល្អ គឺលំហូរទំនិញនឹងអភិវឌ្ឍន៍ ហើយទំហំនាំចេញនាំចូលទំនិញ របស់យើងនឹងកើនឡើងយ៉ាងខ្លាំងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ