កម្មវិធីស្តីពីសប្តាហ៍ជួយជ្រោមជ្រែងការរៀនសូត្រពេញមួយជីវិត ឆ្នាំ ២០១៩
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានរៀបចំកម្មវិធីអបអរសាទរសប្តាហ៍ជួយជ្រោមជ្រែងការរៀនសូត្រពេញមួយជីវិតឆ្នាំ ២០១៩ ដោយប្រធានបទ “អភិវឌ្ឍទម្លាប់អានសៀវភៅដើម្បីក្លាយជាអ្នករៀនដោយខ្លួនឯងពេញមួយជីវិត”។
តំណាងហាងលក់សៀវភៅនិងអ្នកបោះពុម្ពផ្សាយជូនសៀវភៅដល់ក្រសួងអប់រំនិងបណ្តុះបណ្តាល |
ថ្លែងនៅក្នុងកម្មវិធីនេះ អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Huu Do បានសង្កត់ធ្ងន់ថា សមត្ថភាពអានគឺជាមូលដ្ឋានគ្រឹះនៃការរៀនសូត្រ។ នោះហើយជាមូលដ្ឋានគ្រឹះនៃសង្គមរៀនសូត្រ នៃការសិក្សារៀនសូត្រពេញមួយជីវិត ជាតម្រូវការក៏ដូចជាបញ្ហាប្រឈមរបស់សង្គមសម័យទំនើបផងដែរ។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំការដាក់តាំងបង្ហាញសៀវភៅដែលមានប្រធានបទ“ ការរៀនសូត្រពេញមួយជីវិតដោយក្រឡែកមើល ពីការបោះពុម្ពផ្សាយនាពាក់កណ្តាលសតវត្សរ៍ទី២០” ដោយណែនាំអំពីកេរ្តិ៍ដំណែលរបស់អ្នកប្រាជ្ញនិងគ្រូបង្រៀនក៏ដូចជាសកម្មជនសង្គមផងដែរ៕