កម្មវិធីសិល្បៈ “ឈូងសមុទ្រ Ha Long - ទីមកដល់នៃអច្ឆរិយៈធម្មជាតិរបស់ពិភពលោក”

(VOVWORLD) - នាយប់ថ្ងៃទី ៣១ តុលា នៅតំបន់ទេសចរណ៍អន្តរជាតិ Tuan Chau ទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ឈូងសមុទ្រ Ha Long - ទីមកដល់នៃអច្ឆរិយៈធម្មជាតិរបស់ពិភពលោក”។

កម្មវិធីសិល្បៈ “ឈូងសមុទ្រ Ha Long - ទីមកដល់នៃអច្ឆរិយៈធម្មជាតិរបស់ពិភពលោក” - ảnh 1ទិដ្ឋភាពនៃកម្មវិធី (រូបថត៖ VOV)

កម្មវិធីត្រូវបានប្រារព្ធឡើង ក្នុងឱកាសរំលឹកខួបលើកទី ៥៨ នៃការបង្កើតខេត្ត Quang Ninh និងខួបលើកទី ១០ឆ្នាំ នៃឈូងសមុទ្រ Ha Long ត្រូវបានទទួលស្គាល់ជា អច្ឆរិយៈធម្មជាតិទាំង ៧ របស់ពិភពលោក។ ចូលទស្សនាកម្មវិធីសិល្បៈ លោក Vu Tien Dung អ្នកស្រុកនៅ Ha Long បានសំណេះសំណាលថា៖ “យូរណាស់មកហើយដែលយើងបានរស់នៅក្នុងបរិយាកាសដ៏អ៊ូអរបែបនេះ។ នេះជាព្រឹត្តិការណ៍ដែលខ្ញុំគិតថា បើនៅអំឡុងពេល ២ ឬ៣ ឆ្នាំមុនជារឿងធម្មតាដែរ ប៉ុន្តែជាមួយនឹងស្ថានភាពបច្ចុប្បន្ននិងស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ គឺជាព្រឹត្តិការណ៍ដ៏ល្អមួយដើម្បីអាចផ្សព្វផ្សាយទេសចរណ៍សម្រាប់ខេត្ត Quang Ninh និងសម្រាប់បេតិកភណ្ឌ Ha Long ឈូងសមុទ្រ Ha Long”។

ឈូងសមុទ្រ Ha Long គឺជាគោលដៅ “សុវត្ថិភាព មិត្តភាព ភាពទាក់ទាញ” ដែលឆ្ពោះទៅគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២ លាននាក់ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ