កម្មវិធីសិល្បះ “ដឹងគុណយុទ្ធជនពលី”។

កម្មវិធីសិល្បះ “ដឹងគុណយុទ្ធជនពលី”។ - ảnh 1
កម្មវិធីជួបប្រាស្រ័យសិល្បះ “ដឹងគុណយុទ្ធជនពលី”។


       VOV-រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពលីយុទ្ធជនពិការ
(ទី២៧កក្កដា) នាយប់ថ្ងៃទី២៤កក្កដានៅក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី
ជួប​ប្រាស្រ័យសិល្បះ “ដឹងគុណយុទ្ធជនពលី”។ ចូលរួមមានប្រធានរដ្ឋសភា
វៀត​ណាម Nguyen Sinh Hung និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ វីរអ្នកម្ដាយវៀតណាម
សាច់ញាត្តិ​យុទ្ធជនពលីនិងប្រជាជនរដ្ឋធានីជាច្រើនកុះករ។ កម្មវិធីជាឱកាស
លើក​ដម្កើង​ដឹងគុណបណ្ដាវីរៈយុទ្ធជនពលីគ្រួសារយុទ្ធជនពលីនិងវីរៈអ្នកម្ដាយ
វៀតណាម លើកដម្កើង​សមូហភាពបុគ្គលគំរូក្នុងការស្វែងរកប្រមូលអិដ្ឋធាតុ
យុទ្ធជនពលី។ ឧត្តមសេនីយ៍ទោ Le Van Han ប្រធានសមាគមជួយឧបត្ថម្ភ
គ្រួសារយុទ្ធជនពលី​វៀតណាមបានលើកច្បាស់ថា៖

        “សមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាមរួមដៃជាមួយបក្ស
ទាំង​មូលប្រជាជនទាំងមូលថែទាំការលើកដម្កើងនិងដឹងគុណបណ្ដាវីរៈយុទ្ធជន
ពលី។ សកម្មភាពដឹងគុណយុទ្ធជនពលីមិនត្រឹមតែមានចរិតលក្ខណៈសង្គម ប៉ុណ្ណោះទេថែមទាំងមានចរិតលក្ខណៈនយោបាយមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ
ត្រូវធ្វើជា​ប្រចាំនិងយូអង្វែងចំពោះបញ្ហាយុទ្ធជនពលីនៅវៀតណាមទៀតផង៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ