កុមារនៅក្នុងពិភពឌីជីថល - ដោះស្រាយហានិភ័យនិងជំរុញឱកាស
(VOVWORLD) - នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានចាត់ទុកថា បច្ចុប្បន្ននេះ កុមារបានចំណាយ ពេលវេលាកាន់តែច្រើនឡើងក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយគោលដៅផ្សេងៗគ្នាជាច្រើន។ ប្រការនេះក៏បណ្ដាលឲ្យកុមារត្រូវប្រឈមនឹងហានិភ័យដែលលាក់ខ្លួនជាច្រើន ក្នុងនោះមានការទទួលរងការរំលោភបំពានតាមអ៊ីនធឺណិតផងដែរ។
ទិដ្ឋភាពសិក្ខាសាលា។ (រូបថត៖ Hoang Hieu - VNA) |
ការអភិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន អ៊ីនធឺណិតនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់កុមារ ប៉ុន្តែក៏បង្កឡើងហានិភ័យ ទៅលើកុមារផងដែរ។ នេះជាព័ត៌មានដែលបាន លើកឡើងនៅក្នុងសិក្ខាសាលា "កុមារក្នុងពិភពឌីជីថល - ដោះស្រាយហានិភ័យនិង ជំរុញឱកាស" ដែលត្រូវបានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម សហការជាមួយមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNICEF) រៀបចំឡើងកាលពីថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះឆ្ពោះទៅខែ ធ្វើសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៣ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា)។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានចាត់ទុកថា បច្ចុប្បន្ននេះ កុមារបានចំណាយ ពេលវេលាកាន់តែច្រើនឡើងក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយគោលដៅផ្សេងៗគ្នាជាច្រើន។ ប្រការនេះក៏បណ្ដាលឲ្យកុមារត្រូវប្រឈមនឹងហានិភ័យដែលលាក់ខ្លួនជាច្រើន ក្នុងនោះមានការទទួលរងការរំលោភបំពានតាមអ៊ីនធឺណិតផងដែរ។ នៅចំពោះមុខ ស្ថានភាពនេះ ប្រតិភូមកពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀត ណាម ខុទ្ទកាល័យរដ្ឋសភា ខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងអប់រំនិងបណ្តុះបណ្តាល ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ក្រសួងនគរបាល បានចែករំលែកបទពិសោធន៍ របស់អន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីខិតខំប្រឹងប្រែងការពារកុមារនៅលើលំហ អ៊ីនធឺណិត ដោះស្រាយហានិភ័យដែលកុមារអាចប្រឈមមុខ ហើយជំរុញឱកាស អភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំសម្រាប់កុមារនៅក្នុងពិភពឌីជីថលផងដែរ៕