ក្រិកខកខានការទូទាត់កញ្ចប់ខ្ចីសំរាប់ IMF


ក្រិកខកខានការទូទាត់កញ្ចប់ខ្ចីសំរាប់ IMF  - ảnh 1
ក្រិកខកខានការទូទាត់កញ្ចប់ខ្ចីសំរាប់ IMF (Image: VNA)

(VOVworld) – ក្រិកមិនអាចទូទាត់កញ្ចប់ខ្ចីដែលមានតំលៃ ៤៥៦ លានអឺរ៉ូសំរាប់ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) តាមកាលកំណត់ថ្ងៃទី ១៣ កក្កដា បានឡើយបើ
ទោះបីជា ទទួលបានកិច្ចព្រមព្រៀងជាមួយបណ្តាថ្នាក់ដឹកនាំតំបន់ចាយប្រាក់អឺរ៉ូ
(Eurozone) អំពីខ្ទង់ប្រាក់ជំនួយថ្មីសំរាប់ Athens ក្តី។ នេះគឺជាលើកទី ២ ដែលក្រិក
មិនបំពេញកាលកំណត់ទូទាត់សំរាប់  IMF។ បណ្ដាអង្គការរៀបចំណាត់ថ្នាក់
ទំនុកទុកចិត្តជួរមុខលើពិភពលោកបានមានប្រតិកម្មផ្សេងៗគ្នាអំពីស្ថានភាព
នៅក្រិក។ ក្នុងពេល Standard&Poor’s ប្រកាសនឹងបច្ចុប្បន្នកម្មការរៀបចំណាត់
ថ្នាក់ឥណទានរបស់ក្រិកក្នុងករណីកិច្ចព្រមព្រៀងផ្តល់ជំនួយក្លាយទៅជារឹងមាំ
នោះ។ រីឯក្រុមហ៊ុន Fitch បានវាយតំលៃថា៖ កិច្ចព្រមព្រៀងដែលក្រិកទើបនឹង
ទទួលបាន នាថ្ងៃទី ១៣ កក្ដា អាចបន្ធូស្រាលការដាក់សម្ពាធទូទាត់របស់ក្រិក
ប៉ុន្តែ Athens នៅមានការសាកល្បងខាងលទ្ធភាពទូទាត់បំណុល ក្នុងរយៈពេល
ខ្លីនិងយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ